ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជារដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានទទួលបន្ទុកដឹកនាំការចាក់វ៉ាក់សាំងទូទាំងប្រទេស លោកជំទាវ ឱ វណ្ណឌីន នៅក្នុងសារសំឡេងនៅរសៀលថ្ងៃទី៤ ខែមេសានេះ បានថ្លែងថា៖ មិនត្រូវអនុញ្ញាតឲ្យមានការយកបុគ្គលណាផ្សេង ក្រៅពីមន្ត្រីរាជការស៊ីវិល ដែលស្ថិតក្នុងក្របខណ្ឌក្រសួងសាមីនោះទេ ។ ប្រសិនបើក្រសួងនីមួយៗយកបុគ្គលផ្សេងដែលមិនមែនជាមន្ត្រីរបស់ខ្លួន ហើយយកចាក់ធ្វើឲ្យចំនួនវ៉ាក់សាំងមិនគ្រប់ទេ។
លោកជំទាវ បន្តថា “ចាប់ពីថ្ងៃស្អែកទៅ ខ្ញុំសូមដាក់បញ្ជាយ៉ាងដាច់ខាតតែម្តង មិនត្រូវបន្ថែមបុគ្គលណាផ្សេងទេ ហើយសូមឲ្យក្រុមការងារចាក់វ៉ាក់សាំង ចុះត្រួតពិនិត្យឲ្យបានម៉ត់ចត់ជាទីបំផុត ហើយផ្ទៀង ផ្ទាត់តាមបញ្ជីដែលយើងមាន ស្រាប់ ហើយមិនអ្នកមកចាក់មិនមានឈ្មោះក្នុងបញ្ជីមិនត្រូវអនុញ្ញាតឲ្យចាក់នោះទេ”។ ក្នុងករណីក្រសួងណាមួយចាក់បានគ្រប់ចំនួនត្រូវបញ្ឈប់ត្រឹមហ្នឹង ហើយបើនៅមានមន្ត្រីណាដែលនៅ សល់ក្នុងស្ថាប័ន សាមីនោះ បែរជាយកបុគ្គលផ្សេងមកចាក់ នោះក្រសួងនឹងត្រូវទទួលខុស ត្រូវចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី។
ការលើកឡើរបស់លោកជំទាវ ឱ វណ្ណឌីន នេះបានធ្វើឡើង បន្ទាប់ពីមានក្រសួងស្ថាប័នខ្លះបានចាក់វ៉ាក់សាំងលើសចំនួនមន្ត្រីរាជការដែលបានផ្ញើទៅគ.វ.ក ១៩ ធ្វើឲ្យខ្វះវ៉ាក់សាំងសម្រាប់ចាក់នៅដូសទី២៕