ភ្នំពេញ ៖ បុរសម្នាក់បើកមួយរថយន្តគ្រឿងឆ្លងផ្លូវគេចពីរថយន្តមួយគ្រឿងទៀត ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកនិងម៉ូតូបណ្ដាលឲ្យបុរសម្នាក់រងរបួសស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កការភ្ញាក់ផ្អើល នៅ ម៉ោង១២ នឹង២០នាទី ថ្ងៃទី០៣ ខែមេសាឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវសម្ដេចជាស៊ីម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសង់សេ125ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1O-9015ធ្វើដំណើរតាមបណ្ដោយផ្លូវសម្ដេចជាស៊ីមក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក highlander ពណ៌ទឹកប្រាក់ពាក់ស្លាកលេខសៀមរាប2A-9034បើកបរដោយបុរសម្នាក់ធ្វើដំណើរឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានបើករេចង្កូតគេចពីររថយន្តមួយគ្រឿងដោយខ្វះការប្រុងប្រយ័ត្នស្រាប់តែជ្រុលទៅបុកនឹងម៉ូតូបណ្ដាលឱ្យភាគីខាងម៉ូតូរងរបួសស្រាល ចំណែកឯម៉ូតូនិងរថយន្ដរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដោយភាគីខាងរថយន្តយល់ព្រមសងសំណង 50 ដុល្លារ ទៅខាងភាគីម៉ូតូដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕