អូសហ្វេសប៊ុកចុះឡើងៗ ឃើញបងប្អូនប្រជាកសិករ រអ៊ូរឿងដំណាំល្ពៅប្រមូលផលបានហើយ តែអត់មានទីផ្សារលក់ចេញ ឯកឧត្ដមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី ក៏បានទិញយក ចំនួន ៦.៥០០គីឡូក្រាម សម្រាប់ធ្វើជាចំណីសត្វចិញ្ចឹមរបស់ខ្លួននៅកសិដ្ឋាន។
លោកឧកញ៉ា ចិត្តធម៌ សរសេររៀបរាប់ថា៖ «មេីលតាម បណ្តាញសង្គម ហ្វេសប៊ុក ឃេីញ កសិករ ខេត្ត សៀមរាប បង្ហោះ អោយជួយទិញ ផ្លែល្ពៅ ដែលពួកគាត់ ដាំបានហេីយគ្មាន អ្នកទិញ ខ្ញុំ បាន ជួយទិញពួកគាត់ សរុបទាំងអស់ បានចំនួន ៦.៥០០គីឡូក្រាម គុណភាពមិនសូវល្អទេ គាត់ដាំនៅ ជិតបន្លែ តែល្ពៅនេះ ស្ពោតៗខ្វះជាតិទឹក »។
ទន្ទឹមគ្នានេះដែរ លោកឧកញ៉ាដ៏ប៉ិនប្រសព្វក្នុងវិស័យកសិកម្មខ្មែររូបនេះ លោកក៏បានផ្ដាំផ្ញើសារទុកគ្រាន់ជាផ្នត់គំនិតមួយដល់បងប្អូនកសិករយ៉ាងដូច្នេះថា៖ «ខ្ញុំ មានសំណូមពរ ដល់ ប្រជាកសិករ យេីង សូមមេត្តា កុំចាំតែ ស្រែកតាម បណ្តាញសង្គម ខ្លាំងពេក វាអាច ធ្វេីអោយ មានផល ប៉ះពាល់ ដល់ កិត្តិយស ជាតិ របស់ យេីង។ កសិករ ត្រូវ តែ ឆ្លាតវៃ រាល់ ការដាំគួតែ ចិញ្ចឹម សត្វ ដូចខ្ញុំ ថតរូប មួយ ចំនួន តូចនៅក្នុង នេះ ពេលយេីង លក់មិនចេញ នោះត្រូវ តែយកមកអោយសត្វសុី បេីយេីងគិតពី តម្លៃ វិញវាមិន ថ្លៃ ជាង ចំណីសត្វទេ គឺ ផ្លែល្ពៅ នេះ៦០០៛មួយគីឡូ ឈ្នួលដឹក ជញ្ជូន ២០០៛សៀមរាប ភ្នំពេញ សរុប ៨០០៛ មួយគីឡូ បេីយេីងគឹតពី តម្លៃ ចំណី សត្វ ពេលនេះ១.៨០០៛ មួយគីឡូក្រាម ប្រមាណ ជា ៤២៥ដុល្លារ មួយតោន ៕