ខេត្តសៀមរាប ៖ អុញនោះប្លែកទៀតហើយ! សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនបុរសម្នាក់ តាមពាក្យបណ្ដឹងរបស់ម្ដាយឪពុកក្មេងរងគ្រោះ ពាក់ព័ន្ធករណីរួមភេទរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ ឆ្នាំ និង អំពើទិញពេស្យាចារកុមារ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១ ឈ្មោះ អ៊ុន កូយ ភេទប្រុសអាយុ៣៨ឆ្នាំ សង្កាត់សាលាកំរើក ក្រុងសៀមរាប បានដាក់ពាក្យបណ្តឹង ចោទប្រកាន់លើឈ្មោះ នៀម ផៃ ភេទ ប្រុស អាយុ២៨ឆ្នាំ នៅភូមិតាវៀន សង្កាត់ សាលាកំរើក ថាបានរួមភេទ ជាមួយកូនប្រុសរបស់គាត់ ឈ្មោះ ក .រ.ស.ត. ភេទប្រុស អាយុ ១១ ឆ្នាំ និងឲ្យ ប្រាក់ ២០០០រៀលនិងទូរស័ព្ទ សាំសុង១គ្រឿង។
របាយការណ៍បន្តថាក្រោយពីទទួលបណ្តឹងរួច បានរាយការជូន លោកព្រះរាជអាជ្ញាសុំបើកការស៊ើបអង្កេតបឋម រួចបានកោះ ហៅឈ្មោះ នៀម ផៃ មកសាកសួរ តែមិនបានសារភាពនោះទេ។ ប៉ុន្តែក្នុងនោះសមត្ថកិច្ចបានធ្វើការឆែកទូរស័ព្ទដៃរបស់ជនសង្ស័យឃើញមានរូបភាពជាវីដេអូ គាត់ស្រាតខោក្មេងប្រុសបៀមប្រដាប់ភេទ និង ក្មេងប្រុសម្នាក់ទៀតឈ្មោះ ស.វ .វ.យ.អាយុ ១០ ឆ្នាំ ដែលកំពុងនៅជាមួយគាត់ បានរាយការថា ឈ្មោះនៀម ផៃ ក៏បានលេងប្រដាប់ភេទខ្លួន និង រួមភេទជាមួយខ្លួនតាមរុនគូទផងដែរ។
ជនសង្ស័យ ឈ្មោះនៀម ផៃ អាយុ ២៨ ឆ្នាំមុខរបលក់សាំង នៅភូមិតាវៀន សង្កាត់សាលាកំរើក ឃាត់ខ្លួនតាមបញ្ជា របស់លោកកើត វណ្ណារ៉េត ព្រះរាជអជ្ញាអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០២១ វេលាម៉ោង ១៣និង៣០នាទី៕