នៅក្នុងគំនិតផ្តួចផ្តើមរបស់គាត់ដើម្បីធ្វើសប្បុរសធម៌និងដោយមានជំនួយពីភរិយារបស់គាត់អ្នករើសអេតចាយឈ្មោះ ហ៊ាង សុទ្ធ បានជួសជុលផ្លូវប្រវែង ១២០ ម៉ែត្រដោយចំណាយថរិការផ្ទាល់ខ្លួននៅក្នុង ភូមិចុងបង្គោល ឃុំបែកចាន ខេត្តកណ្តាល ដែលគាត់រស់។
អ្នកភូមិបាននិយាយថាពួកគេសប្បាយចិត្តចំពោះផ្លូវដែលត្រូវទឹកជន់លិចនិងពិបាកសម្រាប់ការបើកបររបស់ពួកគេ។ ប៉ុន្តែឥឡូវនេះពួកគេអាចធ្វើលើផ្លូវនោះបានដោយរលូន។ នេះជាអ្វីដែលពួកគេចង់ បានជាយូរមកហើយ ក្នុងពេលដែលលំបាកលំបិនបែបនេះអស់ជាច្រើនឆ្នាំ ។ ទោះមិនមានលុយកាក់ច្រើនមហិមា តែនេះដើម្បីការជួយសហការគ្នា ក្នុងភូមិដ្ឋាន។
អ៊ុស្រីក្នុងភូមិ បានសម្តែងនូវទឹកចិត្ត អរសប្បាយរីករាយនៅពេល មើលឃើញដងផ្លូវនៃផ្ទះសម្បែងរបស់ លោកអ៊ុមានការលូតលាស់។ ទោះផ្លូវមិនល្អស្អាតតែនេះជាទឹកចិត្តរួបរួមគ្នាជាសំខាន់បំផុត។