ព្រៃវែង ៖ ក្រុមការងារដែលមានលោក ហ៊ួ គឹមលី ជំនួយការផ្ទាល់របស់ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បាននាំយកសម្ភារៈប្រើប្រាស់មួយចំនួន ដែលជាអំណោយរបស់ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកជំទាវ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋដែលមកពីប្រទេសថៃនៅកន្លែងធ្វើចត្តាឡីស័ក វិទ្យាល័យ ហ៊ុន សែន កំពង់លាវចំនួន ៥១ នាក់។
ក្នុងនោះលោក ទួន សុគន្ថា ប្រធានអចិន្ត្រៃយ៍មណ្ឌលច័ត្តឡីស័ក ហ៊ុន សែន កំពង់លាវ សូមថ្លែងអំណរអរគុណ ដល់ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវតែងតែគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ បងប្អូនពលករដែលចំណាកស្រុកធ្វើការនៅឯប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញ ដោយមកធ្វើការសម្រាកនៅទីនេះហើយបានបញ្ជូនទៅធ្វើចត្តាឡីស័កតាមស្រុករបស់គាត់រៀងៗខ្លួនវិញ៕