ស្រុកព្រៃនប់ ៖ បុរសម្នាក់ បានទទួលរងរបួស ដាច់ដៃស្តាំម្ខាង ខណៈកំពុងឈរ ប្រមូលសំរាមលើកដាក់លើដាក់លើរថយន្តសំរាម ស្របពេលរថយន្តកំពង់គៀបសំរាម ចូលក្នុងរថយន្ត ហើយក៏ជ្រុលគៀបដាច់ដៃតែម្តង។ ហេតុការណ៍នេះកើតឡើង នៅម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នៅតាមផ្លូវ ជាតិលេខ៤ជិតប្រជុំជនផ្សាវាលរេញ ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជនរងគ្រោះ ឈ្មោះទួច ទីន អាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ បានរងរបួសធ្ងន់ដាច់ដៃស្តាំមួយកំណាត់ត្រូវបានសង្គ្រោះភ្លាមៗនៅឃ្លីនិចវាលរេញ៕