ខេត្តព្រះសីហនុ ៖ មានករណីគ្រោះអគ្គីភ័យឆាបឆេះស្មៅព្រៃ ស្ថិតក្នុងក្រុមទី១៦ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីរសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។ បន្ទាប់ពីទទួលបាន ហេតុការណ៍នេះ កម្លាំងជំនាញ នៃការិយាល័យជំនួយមនុស្សធម៌និងសង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថខេត្តព្រះសីហនុ រួមនឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដឹកនាំបញ្ជាដោយ លោក វរសេនីយ៍ឯក ឆេង វុទ្ធី នាយសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយមន្រ្តីពន្លត់អគ្គីភ័យ ៧១១ ចុះជួយអន្តរាគមន៍ភ្លាមៗ បាញ់ទឹកពន្លត់អណ្តាតភ្លើង ដើម្បីទប់ស្កាត់ មិនឱ្យឆេះរីករាលដាលខ្លាំង ប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋដែលរស់នៅក្បែរទីនោះ។
សមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យកងរាជអាវុធហត្ថខេត្ត ចំនួន០១គ្រឿងទឹកអស់០១ឡាន, រថយន្តពន្លត់អគ្គីភ័យ ៧១១ ចំនួន០២គ្រឿង អស់ទឹក ០១ឡានធំ។
ករណីខាងលើ មិនបណ្តាលឱ្យមនុស្សរងរបួស ឬគ្រោះថ្នាក់ឡើយ ហើយអគ្គីភ័យ ត្រូវ រលត់ទៅវិញ នៅវេលាម៉ោង១៦:០០នាទីរសៀល ថ្ងៃខែឆ្នាំដដែល៕