ភ្នំពេញ ៖ ក្រុមជម្រើសជាតិកីឡាទោចក្រយានកម្ពុជា នឹងមាន កីឡាករខ្មែរ-អាម៉េរិក ឈ្មោះ Johnny Phan ដែលមានឪពុកម្តាយជាជនជាតិខ្មែរ និងជាអ្នក ខេត្តបាត់ដំបង ចូលរួមជាមួយ ដើម្បីប្រកួត ប្រជែងមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ នៅប្រទេស វៀតណាម នាចុងឆ្នាំ២០២១នេះ។
លោកបន្ដថា Johnny នឹង ចូលរួមប្រកួត២វិញ្ញាសា ដែលក្នុងនោះមានវិញ្ញាសា Criterium និងមួយវិញ្ញាសាទៀត នឹងចូល រួមជាមួយកីឡាករកម្ពុជាយើងលេងក្នុងវិញ្ញាសា (Individual Mass start) ផងដែរ ក្នុងការ ប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងពីថ្ងៃទី២០ ខែវិច្ឆិកា រហូតដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១។
អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយាន លោក នូ ចំរើន បានអោយដឹងថា កីឡាករ Johnny Phan គឺជាអ្នកជំនាញប្រភេទកង់គួក (Road Bike) ដែលមានបទពិសោធន៍ ក្នុង ការប្រកួតអស់រយៈពេលជាង១០ឆ្នាំមកហើយ ហើយនៅក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ គាត់គឺជាប្រធានក្រុម និងជាអ្នកគ្រប់គ្រងក្រុមមួយឈ្មោះ Cutaway One South ដែលជាក្រុម អាជីពកម្រិតខ្ពស់ (Elite level Cycling Team) នៅសហរដ្ឋអាមេរិក៕