ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ ភ្លាមៗ នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួស ក្នុងករណីឆក់ចរន្តអគ្គិសនី ស្ថិតនៅភូមិក្រោម ក្រុម៤ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមការបំភ្លឺរបស់ឈ្មោះ ស៊ុម សាមុត អាយុ ៣៤ឆ្នាំ ជាអ្នករួមការងារជាមួយជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សៀម ផាន់ណា អាយុ ២៤ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបន្តថា៖ «មុនពេលកើតហេតុ ខ្ញុំជាអ្នកចងលូនឹងខ្សែកាប ភ្ជាប់ ជាមួយអេស្កាវ៉ាទ័រ ដោយមានអ្នកបើបរម្នាក់ (មិនស្គាល់ឈ្មោះ) បើកយកលូមកដាក់ នៅរណ្ដៅ កាយដី ដែលកាយរួចហើយដាក់លូ ពេលនោះជនរងគ្រោះឈ្មោះ សៀម ផាន់ណា ជាអ្នក ចាំ ដាក់ ចុះ ពេលកំពុងដាក់ចុះ ខ្ញុំក៏លឺជនរងគ្រោះស្រែកថា ជួយ ខ្ញុំស្មាន តែកៀប ជើងជាប់ ជាមួយ រណ្ដៅ ក៏ស្ទុះចូលទៅជួយ តែខ្ញុំឃើញមានខ្សែភ្លើងជាប់នឹងដងអេស្កាវ៉ាទ័រ ខ្ញុំក៏ដកដៃចេញ។ ភ្លាមនោះក៏ឈ្មោះ ឡាត់ រ៉ាន ចូលទៅជួយដែរ ហើយត្រូវឆក់រងរបួសធ្ងន់។ បន្ទាប់មក ខ្ញុំឃើញ ចប កាប់ កាប់ ដី ក៏យកទៅទាញខ្សែភ្លើងចេញពីដងអេស្កាវ៉ាទ័រ និងហៅឡាន ពេទ្យ ដឹកជនរងគ្រោះ ទៅ មន្ទីរ ពេទ្យបង្អែកខណ្ឌច្បារអំពៅ តែជនរង គ្រោះឈ្មោះ សៀម ផាន់ណា បានស្លាប់ បាត់ ទៅ ហើយ»។
តាមការពិនិត្យ និងកោសល្យវិច័យរបស់ សមត្ថកិច្ច និងគ្រូពេទ្យជំនាញ បានបញ្ជាក់ថា ជនរង គ្រោះបាន ស្លាប់ដោយសារ ឆក់ចរន្តអគ្គិសនី។ បច្ចុប្បន្ន សពជនរងគ្រោះ សមត្ថកិច្ចបាន ប្រគល់ ឱ្យក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕