ភ្នំពេញ៖ ក្រោយពីមានរឿងអាស្រូវក្នុងគ្រួសារ ដែលនាំឲ្យកក្រើកពេញបណ្តាញសង្គម ហ្វេសបុក តាមរយៈការរិះគន់ពីមហាជនកាលពីពេលថ្មីៗកន្លងទៅនេះ ពេលនេះលោកដួង ឆាយ បាន សម្រេចចិត្តសាងផ្នួសហើយ ។
បើយោងតាមហ្វេសបុករបស់លោក ដួង ឆាយ នៅថ្ងៃទី២១ ខែមីនា នេះបាន បង្ហោះរូបភាព អមដោយសារថា «ខ្ញុំបាទបានបួសសាងផ្នួសដើម្បីសងគុណអ្នកមានគុណ និងលាងបាបកម្ម កម្មពៀរទាំងឡាយ សូមអហោសកម្មអោយខ្ញុំបាទផង» ។
សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែមីនាកន្លងទៅថ្មីៗនេះ អតីតភរិយារបស់លោក ដួង ឆាយ បានបង្ហោះវីដេអូកាមេរាសុវត្ថិភាពពាក់ព័ន្ធអំពើហិង្សាក្នុងគ្រួសារ ។ នៅថ្ងៃបន្ទាប់គឺថ្ងៃទី១៦ ខែឆ្នាំដដែលលោកដួង ឆាយ បានចេញមុខបកស្រាយ លម្អិតអំពីវីដេអូហិង្សានោះ ។ បន្ទាប់មកគោរមងាររបស់លោកជាឧកញ៉ា ត្រូវបាន បញ្ចប់ដោយព្រះរាជក្រឹត្យកាលពីពេលថ្មីៗនេះ ៕