បន្ថែមពីលើនេះ ក្រៅពីការចែកអំណោយជាសម្ភារៈ ឯកឧត្តមបានជួយកសាងនូវខ្ទមលោកតាក្រហមកហៅ លោកតាលាប តាមសំណូមពររបស់ប្រជាពលរដ្ឋក្នុងភូមិនេះ ដោយសារកន្លងមកមិនដែលមានអ្នកកសាងជូននោះឡើយ ដោយឯកឧត្តមបានចាក់ដីបំពេញ ពង្រីកទីតាំង និងកសាងរូបសំណាករបស់លោកតាក្រហមកដែលមានទំងន់ជាង២០០គីឡូក្រាម សម្រាប់ឲ្យប្រជាពលរដ្ឋគោរពបូជា ។
ថ្លែងក្នុងឱកាសនោះឯកឧត្តម តាន់ សុវិជ្ជា សូមឲ្យប្រជាពលរដ្ឋចូលរួមថែរក្សានូវសមិទ្ធផលដែលបានកសាងនៅពេលនេះ ដែលជាសម្បត្តិរួមទាំងអស់គ្នា ។ តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋតែងតែមានជំនឿលើអារុក្ខអារក្ស អ្នកតាថែរក្សាស្រុកភូមិ ថាជាអ្នកជួយការពារឲ្យបានក្តីសុខចម្រើនក្នុងស្រុកភូមិ ។