រាជធានីភ្នំពេញ៖ ក្រោយពេលលោក ផែង វណ្ណៈ សរសេរលិខិតសុំទោសនោះមក ព្រះសង្ឃអង្គខ្លះ បានប្រតិកម្មនឹងពាក្យពេចរ៍ ដេលមានលក្ខណៈមិនសមរម្យ ក្នុងការដែលោកអ៊ួតអាងថា ជាពុទ្ធសាសនិកជន។
ព្រះសង្ឃខ្លះ បានសរសរ នៅលើបណ្ដាញសង្គម ដោយលើកឡើងថា «សុំទោសបងប្រុសអ៊ីចឹង មើលសម្ដីផង «ប្រើសុទ្ធតែបុគ្គលសង្ឃ»។ តើបងប្រុសឋានៈស្អី ហើយតាំងខ្លួនជាពុទ្ធសាសនិកជនម្នាក់? សូម្បីហ្លួងតា ហ្លួងយាយ ហ្លួង ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រស្ដេចផែនដី ក៏ទ្រង់គោរពសំពះព្រះមហាវិមលធម្មដែរ។ ចុះគ្រាន់តែពាក្យព្រះតេជគុណ ព្រះមហាវិមលធម្ម តើបងប្រុសប្រើសុំទោសមិនកើត ឬតិចប្រើទៅរហែកមាត់ទៅ? ក្នុងនាមអាត្មាជាព្រះសង្ឃ១រូប សូមបដិសេដជាដាច់ខាតចំពោះការសុំទោសបែបនេះ។
ព្រះសង្ឃ បានប្រតិកម្មបន្ដទៀតថា សូមស្ថាប័នពាក់ព័ន្ធមានសមត្ថកិច្ច មេត្តាធ្វើការតាមជំនាញ ត្រូវចាត់ការតាមច្បាប់ ដែលមានចែងជាធរមាន ចំពោះអ្នកប្រព្រឹត្តនេះ។ ថាមិនចង់និយាយទេ តែទ្រាំមិនបាននឹងទង្វើ សម្ដីដ៏លាមករបស់បងប្រុស ដែលមាក់ងាយ ចំពោះព្រះមហាថេរ ដែលជាវរសមណៈប្រកបដោយគុណធម៌ជាទីគោរពរសក្ការៈបំផុត។ បុគ្គលស្គាល់ទោស តាមទោស ហើយទទួលស្គាល់នូវទោសនោះ ដោយពិត បុគ្គលនោះចាត់ទុកជាសប្បុរសពិតប្រាកដបាន។ ផ្ទុយទៅវិញ សូមឲ្យស្គាល់ និងទទួលដោយចិត្តស្មោះ ថាពិតជាខុសមែន !!!៕