ខេត្តកំពង់ស្ពឺ ៖ កំលាំង នគរបាល ចរាចរណ៍ នៃស្នងការដ្ឋាន នគរបាលខេត្ដកំពង់ស្ពឺ ដឹកនាំ ដោយ លោកវរសេនីយ៍ទោ ទុន ពិ សី នាយរងការិយាល័ យ ចរាចរណ៍ ផ្លូវគោក បាន បន្ដអនុ វត្ដ តាមសេចក្ដីណែនាំ របស់ រដ្ឋបាល ខេត្ដ កំពង់ស្ពឺ លេខ : ១៩០/១៨ ស.ជ.ណ ស្ដីពីការបញ្ឈប់ការធ្វើចរាចរណ៍រថយន្តដឹកទំនិញធន់ធ្ងន់ រថយន្តប្រភេទ បែនដឹកដី ថ្ម ខ្សាច់ ឆ្លងកាត់កាត់បរិវេនសាលាខេត្តកំពង់ស្ពឺ ចុះថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០១៨ ។
ជាក់ស្ដែង រថយន្ត ប្រភេទ ធុន ធ្ងន់ ដែល បានលួចបេីក ឆ្លងកាត់ តំបន់ ហាម ឃាត់ ត្រូវ បានកំលាំងនគរបាល ច រាចរណ៍ ខេត្ដ ឃាត់ បានជាបន្ដបន្ទាប់ និងបានឃាត់ ទុ កធ្វេីការផាកពិន័យ ទៅតាមច្បាប់ជាកំណត់។
ជាសំណូមពរ សូមបងប្អូនម្ចាស់អាជីវកម្ម គ្រប់ប្រភេ ទ ដែល មានរថយន្ដ ដឹកជញ្ជូន ទំនិញផ្ទាល់ខ្លួន ប្រភេទ ធុន ធ្ងន់ ដឹក ថ្ម ខ្សាច់ ដី សូមមេត្ដា បេីកបរដឹកជញ្ជូនទំ និញតាមផ្លូវដែលកំណត់ដោយរដ្ឋបាលខេត្ដ កំពង់ស្ពឺ (ហាមឃាត់ផ្លូវជុំវិញសាលាខេត្ដកំពង់ស្ពឺ)៕