បរទេស៖ លោស្រីអនុប្រធានាធិបតី នៃប្រទេសតង់ហ្សានី បានប្រកាសថា ប្រធានាធិបតី លោក John Magufuli បានទទួលមរណភាព ក្នុងអាយុ៦១ឆ្នាំ ហើយការស្លាប់នេះ ក្រោយពេលស្ថានភាពសុខភាពរបស់លោក ស្ថិតមិនមានភាពប្រាកដប្រជា អស់រយៈពេលជាច្រើនសប្ដាហ៍កន្លងមកនេះ។
លោកស្រី Samia Suluhu Hassan អនុប្រធានាធិបតីតង់ហ្សានី បានបញ្ជាក់ថា លោកប្រធានាធិបតី មានអាយុ៦១ឆ្នាំ ហើយគាត់បានទទួលមរណភាព ដោយសារជំងឺបេះដូង។ ជំងឺរបស់លោកប្រធានាធិបតី បានកើតអស់រយៈពេល១០ឆ្នាំ ហើយលោកតែងទេមកព្យាបាល នៅមន្ទីរពេទ្យមួយ នៅ Dar-Es-Salaam ។
តាមរដ្ឋធម្មនុញ្ញរបស់តង់ហ្សានី លោកស្រី Hassan អាយុ៦១ឆ្នាំ នឹងបន្ដកាន់តំណែងជាប្រធានាធិបតី បន្ទាប់ពីការទទួលមរណភាពរបស់ប្រធានាធិបតី ហើយលោកស្រី ត្រូវបានគេចាត់ទុកថា ជាមេដឹកនាំស្រីដំបូងគេរបស់ប្រទេស៕