បរទេស៖ រុស្ស៊ី បានកោះហៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅទីក្រុងម៉ូស្គូ ឲ្យពន្យល់ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ហៅ សមភាគីលោក វ្ល៉ាឌីមៀរ ពូទីន នៅក្នុងវិមានក្រឹមឡាតជាឃាតក។
រុស្ស៊ី កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានហៅឯកអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំនៅសហរដ្ឋអាមេរិក ឲ្យមកពិភាក្សា ហើយនេះជាសញ្ញាមួយ កំពុងតែកើតមាននូវភាពតានតឹងឡើង រវាងរដ្ឋាភិបាលទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន។ សកម្មភាពខាងលើនេះ ត្រូវបានប្រកាសយ៉ាងតក់ក្រហល់ នាំឲ្យលោក Anatoly Antonov ឯកអគ្គរដ្ឋទូតរុស្ស៊ី វិលត្រឡប់ទៅកាន់ទីក្រុងមូស្គូ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចោទប្រកាន់សមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ជាឃាតក ហើយព្រមានថា លោកនឹងទាមទារសង ចំពោះការជ្រៀតជ្រែ ចូលកិច្ចបោះឆ្នោត នៅក្នុងសហរដ្ឋអាមេរិក។
ការអត្ថាធិប្បាយខាងលើរបស់លោក ចូ បៃដិន បានកើតឡើង ក្រោយពេលភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បានបញ្ចេញរបាយការណ៍ស៊ើបការណ៍សម្ងាត់ ហើយប្រកាសជាសាធារណៈថា លោក ពូទីន ប្រើឥទ្ធិពលលើប្រតិបត្តិការ ជួយដល់លោក ដូណាល់ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១។
ភ្នាក់ងារសម្ងាត់របស់សហរដ្ឋអាមេរិក បានចោទប្រកាន់ថា លោក ពូទីន ចង់ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ជ្រៀតជ្រែក ចូលទៅក្នុងការបោះឆ្នោតរបស់សហរដ្ឋអាមេរិក។ ដោយសារតែបញ្ហានេះ ប្រធានាធិបតីអាមេរិក បានហៅប្រមុខវិមានក្រឹមឡាំង ជាឃាតក។ សកម្មភាពនេះ បានធ្វើឲ្យទំនាក់ទំនងការទូត រវាងប្រទេសមហាអំណាចទាំង២នេះតានតឹងឡើង៕