ខេត្តកំពង់ស្ពឺ ៖ បុរសចិត្តស៊ើងម្នាក់ បានស្ពាយកាំភ្លើង AK គម្រាមបាញ់ បុរសម្នាក់ ដែលនៅក្នុងភូមិជាមួយគ្នា ដោយគ្រាន់តែសង្ស័យថា ជនរងគ្រោះចេះអំពើអាចធ្មប់ បណ្ដាលឱ្យរូបគេឈឺដៃឈឺជើង។ ក្រោយពីករណីគម្រាមនេះហើយ សមត្ថកិច្ច បានចុះឃាត់ខ្លួនជនបង្ក បានកាលពីវេលាទាបភ្លឺ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅភូមិរការធំ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យឈ្មោះ ស៊ីម សុខ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ រីឯជនរងគ្រោះ ឈ្មោះ សំរិត ស្រីណា ភេទស្រី អាយុ ៥២ឆ្នាំនៅភូមិកើតហេតុខាងលើ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា៖ ខ្លួនពិតជាបានប្រព្រឹត្តបែបនោះមែន! ដោយបានយកអាវុធម៉ាក AK47 កាត់ស្នូក នឹងបង់ចំនួនមួយ , គ្រាប់ចំនួន៣០គ្រាប់ យកមកគំរាមប្រុងបាញ់សម្លាប់ជនរងគ្រោះទៀតផង។ ព្រោះសង្ស័យថា«ជនរងគ្រោះចេះអំពើអាចធ្មប់ បណ្ដាលឱ្យរូបគេឈឺដៃឈឺជើង»។
បច្ចុប្បន្ន៖ សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីបន្តតាមនីតិវិធី៕