ស្ទឹងត្រែងៈ សមត្ថកិច្ច បាន ប្រាប់ ឲ្យ ដឹង នៅ ព្រឹក ថ្ងៃទី ១៧ ខែមីនា នេះ ថាៈ ករណី ឪពុកក្មេក ចាក់ កូនប្រសា បណ្ដាលឱ្យ ស្លាប់ ចាប់ខ្លួនបាន ហើយ កាលពី ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញ ក្រោយពី គេចខ្លួន មួយរយៈ ហើយ ត្រូវ កម្មករ ចៀរ ជ័រកៅស៊ូ ប្រទះឃើញ ក៏បាន រាយការណ៍ ជូន សមត្ថកិច្ច ។
លោក ដួង ស៊ី វុត្ថា ប្រធានការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ នៃ ស្នងការដ្ឋាន នគរបាល ខេត្ត បាន ប្រាប់ ឱ្យដឹងថាៈ ដោយមាន ការចង្អុលបង្ហាញ ពី លោក ឧ ត្ត ម សេនីយ៍ ទោ អូត ស៊ី វុត្ថា ស្នងការ នគរបាល ខេត្ត និង លោក វ៉ា សុផាន់ ស្នងការរង ខេត្ត ទទួល ផែន ព្រហ្មទណ្ឌ បាន ចាត់ កម្លាំង មាន សមត្ថកិច្ច តាម ប្រមាញ់ ឃាត់ខ្លួន ជនសង្ស័យ នៅក្នុង ចម្ការកៅស៊ូ មួយកន្លែង ស្ថិតក្នុង ចំណុច អូរ ឈើទាល ភូមិ កាំ ង ដី ស សង្កាត់ ព្រះបាទ ក្រុង ស្ទឹងត្រែង ។
ប្រធានការិយាល័យ ព្រហ្មទណ្ឌ ខេត្ត បាន ប្រាប់ទៀតថាៈ នៅពេល ទៅដល់ សមត្ថកិច្ច បានឃើញ ជនសង្ស័យ មាន សភាព មិនសូវ ស្រួល ដោយ ជនសង្ស័យ ហាក់បីដូចជា អស់កម្លាំង សង្ស័យថា ផឹកថ្នាំ ពុល ដើម្បី សម្លាប់ខ្លួន ។ សមត្ថកិច្ច ឃើញ សភាព ដូច នោះ ក៏បាន បញ្ជូន មកកាន់ មន្ទីរពេទ្យបង្អែក ខេត្ត ដើម្បី សង្គ្រោះ ជីវិត ។
នៅ ព្រឹក ថ្ងៃទី ១៧ ខែមីនា នេះ ជនសង្ស័យ ដែល ត្រូវជា ឪពុកក្មេក ពាក់ព័ន្ធ ករណី ឃាតកម្ម ចាក់ សម្លាប់ កូនប្រសា ខ្លួនឯង នោះ កំពុងស្ថិត នៅក្នុង មន្ទីរពេទ្យ ខេត្តស្ទឹងត្រែង មិនទាន់ ដឹងខ្លួន នៅឡើយ ទេ ។ ក្រុមគ្រូពេទ្យ កំពុងតែ សង្គ្រោះ ។
សមត្ថកិច្ច បាន ប្រាប់ទៀតថាជនសង្ស័យ ឈ្មោះ ឈន់ មឿ ន អាយុ ៤៩ ឆ្នាំ គឺជា កម្មករចៀរ ជ័រកៅស៊ូ នៅ ចំណុច អូរ ឈើទាល ភូមិ កាំ ង ដី ស សង្កាត់ ព្រះបាទ ក្រុង ស្ទឹងត្រែង ។
គូរ រំលឹក ដែរ ថា កាលពី វេលា ម៉ោងជាង ១១ យប់ ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២១ ជនសង្ស័យ ដែល ត្រូវជា ឪពុកក្មេក បានគេច ខ្លួន ក្រោយពី ចាក់ សម្លាប់ កូនប្រសា ។ ជនរងគ្រោះ ឈ្មោះ ចាន់ ឆាយ រ៉ាវ ណ្ណៈ អាយុ ៣៦ ឆ្នាំ មាន ស្រុកកំណើត នៅ ភូមិ កា កាប ខណ្ឌដង្កោ រាជធានី ភ្នំពេញ ហើយ បានមក រកស៊ី យកប្រពន្ធ នៅ ភូមិ កាំ ង ដី ស សង្កាត់ ព្រះបាទ ក្រុង ស្ទឹងត្រែង និង ធ្វើជា កម្មករ ចៀ ជ័រកៅស៊ូ មុនពេល ស្លាប់ ។
ករណី ឃាតកម្ម ខាងលើនេះ កើតឡើង ដោយសារតែ ជម្លោះ ពាក្យសំដី រវាង កូនប្រសា និង ឪពុកក្មេក ក្នុងពេល ផឹកស៊ី រហូត ឈានដល់ ចាក់ សម្លាប់ តែម្តង ៕