ខេត្តតាកែវ÷ ប្លន់សម្លាប់បុរសម្នាក់ នៅចំណុចដីឡូតិ៍មួយកន្លែងតាមបណ្តោយផ្លូវថៃហ្គឺ ភូមិតាព្រហ្ម ខណ្ឌច្បារ អំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី11 ខែមីនា ឆ្នាំ2021 កម្លាំងនគរបាលស្រាវជ្រាវឈានដល់ការ បង្ក្រាបបានជនដៃ ដល់២នាក់ រហូតក្បែរព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តតា កែវ នៅរសៀលថ្ងៃទី16 ខែមីនា ឆ្នាំ2021នេះ។
សមត្ថកិច្ចទទួលបានឲ្យដឹងថា ប្រតិបត្តិ
ការនេះធ្វើឡើងដោយ កម្លាំងនាយកដ្ឋាននគរបាលព្រហ្ម ទណ្ឌ ដឹកនាំសហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគ របាលខណ្ឌច្បារអំពៅ និងស្នងការដ្ឋាននគរបាលខេត្តតាកែវ។
សមត្ថកិច្ចបានអះអាងថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញបានចាប់ខ្លួនជនដៃដល់ចំនួន២នាក់ ឈ្មោះ ម៉ៅ រដ្ឋា ហៅជិប និងឈ្មោះ ម៉េង ណាឃីម។ ក្នុងនោះដកហូតបានទូរស័ព្ទម៉ាក OPPO (របស់ជនរងគ្រោះ) និងម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខត្បូងឃ្មុំ 1H- 1406 (របស់ជនរងគ្រោះ)។
តាមចម្លើយជនសង្ស័យទាំង2នាក់ ខាងលើបានសារភាពថា នៅថ្ងៃទី11 ខែមីនា ឆ្នាំ២០២១ ពួកគេពិតជាបានធ្វើសកម្ម ភាពប្លន់ចាក់សម្លាប់ ទៅលើជនរងគ្រោះឈ្មោះ សោ សៅពិ សិដ្ឋ ប្លន់យកម៉ូតូ, ខ្សែករមាស, ជញ្ជៀន, ខ្សែដៃមាស និងទូរស័ព្ទ ប្រាកដមែន។ ក្រោយពីធ្វើសកម្មភាពរួច ពួកគេបានចែកសម្ភារៈគ្នា ដោយឈ្មោះ ម៉ៅ រដ្ឋា ហៅ ជិប យកជិញ្ជៀនមាស និងខ្សែករ ចំណែកឈ្មោះ ម៉េង ណាឃីម យកម៉ូតូ, ទូរ ស័ព្ទដៃ និងខ្សែដៃ រួចនាំគ្នាគេចខ្លួនទៅស្រុកគិរីវង់ ខេត្តតាកែវ តែម្តង។
បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងសាកសួរ និងរៀបចំប្រគល់ជនសង្ស័យ និងវត្ថុតាងឲ្យទៅអធិការដ្ឋាននគរ បាលខណ្ឌច្បារអំពៅ កសាងសំណុំរឿងតាមនីតិវិធី៕