ភ្នំពេញ ៖ ទោះបីជាដឹងថាមាន មហាជនជាច្រើន បានបញ្ចេញមតិរិះគន់យ៉ាងសំបើម ក្រោយបែកធ្លាយវីដេអូរ ហិង្សា ដ៏ឃោឃៅពីសំណាក់ លោកឧកញ៉ា ឌួង ឆាយ ទៅលើអតីត ភរិយារបស់ខ្លួន ក៏ ឌួង ឆាយ នៅតែ ចេញមកឡាយ បញ្ជាក់ពីដំណើររឿង ដែលនាំអោយកើតទៅជាអំពើហិង្សានេះឡើងដែរ។
ពាក្យចាស់ ពោលថា ចាន ក្នុងរាវ តែងអីនឹងប៉ះទង្គិច អណ្តាតនិងធ្មេញ ត្រូវតែប៉ះទង្គិចគ្នារាល់ថ្ងៃ ហើយចំពោះដំណើររឿង ដែលឈានទៅដល់ការបែកបាក់ គឺមានរឿងរ៉ាវ ជាច្រើន នៅក្នុងរង្វង់គ្រួសារ ទាំងរឿងលុយកាក់ ទ្រព្យសម្បត្តិ និងបញ្ហាផ្សេងៗជាច្រើនទៀត។ ជម្លោះផ្ទៃក្នុងគ្រួសារជាច្រើនលើកច្រើនសារ រហូតដល់ ឌួង ឆាយ ប្រើប្រាស់ អំពើហិង្សា យ៉ាងសាហាវនោះ គឺដោយសារ អតីតភរិយា អោយ ឌួង ឆាយ គ្រៀវ ទើបឈានដល់អំពើហិង្សានេះ។
ឌួង ឆាយ បានរៀបរាប់ក្នុងការឡាយថា ក្រៅយពីរឿងគ្រៀវ ! ប្រហែលជាអាចមានជនទី៣ ចូលមកជ្រៀតជ្រែក សុភមង្គល គ្រួសាររបស់ខ្លួន គឺក្រោយពីលែងលៈ មិនទាន់បានមួយខែស្រួលបួលផង (មេដោះ) ថា ប្រពន្ធរបស់ខ្លួនតែងតែនិយាយទូរស័ព្ទ ដោយបានប្រើពាក្យ អូនបងយ៉ាងផ្អែមល្ហែម។
ទោះបីជាយ៉ាងណាក៏ដោយ មហាជនកំពុងរង់ចាំមើល ថាតើទីបញ្ចប់ នៃជីវិត របស់គ្រួសារស្តុកស្តម្ភ ឧកញ៉ា ដួង ឆាយ និង អតីត ភរិយា ដេត ម៉ាលីណា នឹងទៅជាយ៉ាងណា ហើយបុគ្គលម្នាក់ណា ដែលនឹងទទួល បាននូវយុត្តិធម៌ ពិតប្រាកដ នោះ?៕