ខេត្តរតនគិរី ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងអធិកាដ្ឋាននគរបាលស្រុកអូរជុំ សហការ ជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបជាក់ស្តែងករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះជនសង្ស័យស្ថិតនៅភូមិថារងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង៣នាក់មាន ៖ ១.ឈ្មោះ កំប្រែង រុង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិគ្រឹង សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិថារងជង ឃុំថារងជង ស្រុកអូរជុំខេត្តរតនគិរី។ ២.ឈ្មោះ ថាម សុរ៉ាត់ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិទំពួន មុខរបជាងកាត់សក់ មានទីលំនៅបច្ចុប្បន្នភូមិផាកណាម ឃុំកោះពាក់ ស្រុកវើនសៃ ខេត្តរតនគិរី។
៣.ឈ្មោះ ក្រុញ ទ្វា អាយុ ២៣ឆ្នាំ ភេទប្រុស ជនជាតិគ្រឹង មុខកសិករ មានទីលំនៅបច្ចុប្បន្នភូមិឃួន ឃុំកោះពាក់ ស្រុកវើនសៃខេត្តរតនគិរី។
វត្តុតាងដកហូតរួមមានមេតំហ្វេតាមីន-អាយ ចំនួន០៧ថង់ ទម្ងន់៦.៥០ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន០១គ្រឿង, ឧបករណ៍សំរាប់សេពមួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង បានឃាត់ខ្លួន និងរក្សាទុកបណ្តោះអាសន្ននៅការិយាល័យជំនាញ ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តអនុវត្តតាមនីតិវិធីច្បាប់៕