បាត់ដំបង : កាលពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២១វេលា ម៉ោង ១៩និង៣០ នាទី នៅចំណុចបន្ទប់ជួលក្នុងក្រមទី០៤ ភូមិតាតុក២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង អនុវត្តតាម យោ បល់ដឹកនាំរបស់លោក ឧត្តម សេនី យ៍ ទោ សាត គឹម សាន ស្នងការនៃស្នង ការដ្ឋាន នគរ បាល ខេត្ត បាត់ ដំបង និង យោប ល់របស់លោក ឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែន ការ ងារ គ្រឿង ញៀន លោកវរសេនី យ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី ដឹកនាំ កម្លាំង ក្នុងអង្គភាព បានចុះប្រតិបត្តិការ បងបង្រ្កាបករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារ ធាតុញៀនចំនួន០១ ករណី (ក្នុងបទ ល្មើសជាក់ ស្តែង)។
សមត្ថកិច្ច បើកប្រតិបត្តិការឃាត់ខ្លួនបានជន សង្ស័យចំនួន០៣នាក់ក្នុងនោះ ។
១-ឈ្មោះ ដន សុភាក់ ភេទប្រុស អាយុ ១៨ឆ្នាំមាន ទីលំនៅ ភូមិគួយជីកដី ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
២-ឈ្មោះ ផល សុផាន់ ភេទប្រុស អាយុ៣១ឆ្នាំមានទីលំនៅភូមិគារបី ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
៣-ឈ្មោះ ហួន ស្រីដា ភេទស្រី អាយុ២៣ឆ្នាំមានទីលំនៅភូមិព្រៃក្របៅ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សមត្ថកិច្ចដកហូតវត្ថុតាងចាប់យករួមមាន ថ្នាំញុៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកកICE ចំនួន០២ថង់ទម្ងន់០,៨៨ក្រាម
-ទូរស័ព្ទ ដៃ ចំនួន០១គ្រឿង
-កាបូបដាក់ប្រាក់ចំនួន០១
-ប្រាក់រៀលចំនួន ១,៥០០រៀលប្រាក់ដុល្លាអាមេ រិកចំនួន០១ដល្លា
-សម្ភារៈ សម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយ ចំនួន។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានរៀបចំក សាងសំ ណុំរឿងដើម្បីបញ្ជូនមកការិ យាល័យ ជំនាញ នៅ ស្នងការដ្ឋាន នគរបាលខេត្តចាត់ការបន្តតាមនីតិវិ ធី៕