តូក្យូ៖ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន បាននិយាយនៅថ្ងៃសុក្រនេះថា នាយករដ្ឋមន្រ្តីជប៉ុន លោក យ៉ូស៉ីហ៉ីដេ ស៊ូហ្គា (Yoshihide Suga) នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅខែមេសាខាងមុខនេះ ក្រោមគោលដៅពិភាក្សាគ្នាអំពីបញ្ហានៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក។ នេះបើយោងតាមសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ។
រដ្ឋមន្រ្តីខុទ្ទកាល័យជប៉ុន លោក កាត់ស៊ូណុប៊ុ កាតូ (Katsunobu Kato) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក Suga នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក នៅកំឡុង១៥ថ្ងៃដំបូងនៃខែមេសាខាងមុខនេះ ហើយប្រការនេះនឹងធ្វើឲ្យ លោកក្លាយជាមេដឹកនាំបរទេសដំបូងគេបង្អស់ ដែលបានជួបផ្ទាល់ជាមួយលោក បៃដិន។
យោងតាមការគូសបញ្ជាក់លោក Kato កិច្ចប្រជុំរវាងមេដឹកនាំទាំងពីរ គឺមានគោលបំណងបង្ហាញពីការប្តេជ្ញាចិត្តដ៏រឹងមាំ ដើម្បីរក្សាសេរីភាពនិងយុត្តិធម៌នៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក