ខេត្តកំពត ៖ ជនជាតិចិនម្នាក់ សង្ស័យបែកថ្នាំ បានដើរអុកឡុក ដោយបង្កការភ័យខ្លាចដល់អ្នកដំណើរ និងបានដើរបំផ្លាញទ្រព្យសម្បត្តិសាធារណៈក្នុងក្រុងកំពត ពេលនេះ សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនហើយ។
ឆ្លើយតបនឹងករណីខាងលើ មន្ត្រីនគរបាលការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋានខេត្តកំពតបានបញ្ជាក់ថា តាមរយៈរូបថតដែលប្រជាពលរដ្ឋផ្ញើមក បុរសម្នាក់នោះពិតជាជនជាតិចិនប្រាកដមែន។ កន្លងមកសមត្ថកិច្ចបានហៅសួរនាំ និងអប់រំម្តងដែរដោយជននោះមាន សតិមិនប្រក្រតី។
ក្រោយមកមិនដឹងបាត់ទៅណា ស្រាប់តែពេលនេះប្រជាពលរដ្ឋបានរាយការណ៍ថាឃើញមកធ្វើសកម្មភាពដូចមុនទៀត។ នគរបាលទទួលបន្ទុកអន្តោប្រវេសន៍ដដែលបានបញ្ជាក់ថា ពេល នេះសមត្ថកិច្ចកំពុងតាមស្វែងរកដើម្បីបញ្ជូនទៅកាន់នាយកដ្ឋានចាត់ការបន្ត។ ដូច្នេះ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បប្រសិនបើប្រទះឃើញជននេះនៅកន្លែងណាសូមប្រញាប់រាយការណ៍ជូនសមត្ថកិច្ចដែលនៅក្បែរឱ្យបានលឿនបំផុត៕