គ្រូបង្រៀនសិស្សថ្នាក់ទី៣ម្នាក់រងការរិះគន់យ៉ាងខ្លាំង ក្រោយពីបានប្រើអំពើហិង្សាលើសិស្សបណ្តាលឲ្យមានស្នាមស្ទើរពេញខ្លួន ។ នេះបើយោងតាមអ្នកគណនេយ្យហ្វេសបុកមួយឈ្មោះ រាជ ដែលបានបញ្ចេញសារ និងផុសរូបនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ ។
ប្រភពពីហ្វេសបុកខាងលើនេះសរសេរសារអមជាមួយរូបភាពយ៉ាងដូច្នេះថា «គ្រូបង្រៀនសិស្សថ្នាក់ទី៣ម្នាក់ សម័យ២០២១ វាយសិស្សដល់ថ្នាក់នេះ ? ហើយអាងសុំទោសថាមកពីខឹងខ្លាំង? ក្មេងខុសតែដូចលើសហើយទោសនេះ !!! សំណាងហើយអ្នកគ្រូដែលគ្រួសារខ្ញុំមិនរករឿង :))) #មិនមែនសាលាUSAនោះទេ ! » ។
សូមជម្រាបថា ក្រោយផុសភ្លាមមានអ្នកលេងហ្វេសបុកជាច្រើនបាន បញ្ចេញមតិរិះគន់យ៉ាងខ្លាំងដល់គ្រូដែលប្រើហិង្សានោះ ។ ប៉ុន្តែទោះជាយ៉ាងណាក្តី គេឃើញមានអ្នកខ្លះបញ្ជាក់ថា គ្រូរូបនេះបានធ្វើការសុំទោសរួចរាល់ហើយ ៕