ភ្នំពេញ ៖ សង្ស័យបោះកន្ទុយបារីធ្លាក់ចំជ័រស្នោបណ្ដាលឱ្យឆាប់ឆេះផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍។
ហេតុការនេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង ២៥នាទីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ដែលស្ថិតនៅក្នុងភូមិប៉ប្រក់ខាងជើង សង្កាត់កាកាបទី១ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានជាងសំណង់ធ្វើការនៅទីតាំងខាងលើដូចសព្វថ្ងៃ រហូតមកដល់ម៉ោងប្រហែល១១ជាង ស្រាប់តែឃើញមានផ្សែងហុយពីក្រោមទើបពួកគាត់រាយការណ៍ទៅសមត្ថកិច្ចក្នុងមូលដ្ឋានដើម្បីជួយអន្តរាគមន៍ពន្លត់អគ្គីភ័យ ភ្លាមៗនោះសមត្ថកិច្ចបានបញ្ចេញរថយន្តពន្លត់អគ្គីភ័យចំនួន 1 គ្រឿងដើម្បីធ្វើអន្តរាគមន៍បាញ់ពន្លត់នៅទីតាំងខាងលើ។ អគ្គីភ័យបានរលត់ទៅវិញនៅវេលាម៉ោង 11 និង 40 នាទីថ្ងៃខែឆ្នាំដដែល ដោយសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួនមួយគ្រឿងប្រើទឹកអស់ចំនួនមួយឡានក្នុងករណីគ្រោះអគ្គិភ័យនេះមិនបណ្ដាលឲ្យឆាបឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ ហើយក៏មិនមានអ្នករងរបួសនោះដែរ ដោយសមត្ថកិច្ចដាក់ការសង្ស័យថាបណ្ដាលមកពីជាងបោះកន្ទុយបារីធ្លាក់ចំជ័រស្នោដែលទុកនៅខាងក្រោមទើបបណ្ដាលឱ្យមានការឆាបឆេះបែននេ។