ភ្នំពេញ ៖ បើទោះបី ស្ថានភាព កូ វីដ -១៩ បាននិងកំពុង រីក រា ល ដាល ចូលក្នុង សហគមន៍ ជាថ្មី ក្នុង ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ក៏ដោយ ក៏ រដ្ឋបាល រាជធានី ភ្នំពេញ នៅតែ បន្តការងារ អភិវឌ្ឍន៍ ដែរ មានន័យថា ដៃ ម្ខាង អភិវឌ្ឍន៍ លើ ហេដ្ឋារចនាសម្ព័ន្ធ នានា និង ដៃ ម្ខាង ទៀត ទប់ស្កាត់ ជំងឺ កូ វីដ -១៩ ។ ជាក់ស្តែង នៅពេលនេះ ការរៀប ការ៉ូឡា នៅលើ ចិញ្ចើម មហាវិថី សហព័ន្ធរុស្ស៊ី ផ្នែក ខាងត្បូង ដោយ ចាប់ផ្ដើម ពី ស្ពាន អាកាស ៥ មករា ( ស្ពាន អាកាស តិច ណូ ) ដល់ ស្ពាន អាកាស ផ្សារ ដី ហុយ នៅ ព្រឹក ថ្ងៃទី ៩ មីនា នេះ ក្រុមការងារ បាននិងកំពុង ធ្វើ សកម្មភាព យ៉ាងសកម្ម ក្នុង សកម្មភាព រៀប កូរ៉ូឡា នេះ ដើម្បីឱ្យ រាជធានី ភ្នំពេញ កាន់តែ មាន សោភ័ណភាព និង អាចឱ្យ អ្នក ថ្មើរជើង អាចធ្វើ ដំណើរ បាន ស្រួល ខណៈដែល ការរៀបចំ ការ៉ូឡា នៅ ចំហៀង ខាងជើង ផ្លូវ សហព័ន្ធរុស្ស៊ី នេះ សម្រេចបាន ១០០ ភាគរយ ហើយ នោះ ។
ក្រោមការដឹកនាំ របស់ លោក ឃួ ង ស្រេង អភិបាល រាជធានី ភ្នំពេញ បាន នឹង កំពុង យកចិត្តទុកដាក់ ខ្លាំងណាស់ លើ ការងារ កសាង ហេដ្ឋារចនាសម្ព័ន្ធ នានា នៅក្នុង រាជធានី ភ្នំពេញ ដូចជា ការរៀបចំ បណ្ដា ញ លូទឹក ស្ដារ ប្រឡាយ ការស្ថាបនា ជួសជុល ផ្លូវ សាធារណៈ ស្ពាន អាកាស ការរៀបចំ ការ៉ូឡា លើ ចិញ្ចើមផ្លូវ សាធារណៈ សម្រាប់ អ្នក ថ្មើរជើង ការកសាង សួនច្បារ សាធារណៈ ដាំ ផ្កា ចម្រុះ ពណ៌ និង ការដាំ ដើមឈើ ដើម្បីឱ្យ ទីក្រុង មាន ពណ៌ បៃតង ស្រស់ស្អាត។
លោក សាំ ពិសិដ្ឋ ប្រធាន មន្ទីរ សាធារណការ និង ដឹកជញ្ជូន រាជធានី ភ្នំពេញ ធ្លាប់បាន បញ្ជាក់ ឱ្យដឹង ហើយ ថា ជា គម្រោង របស់ រដ្ឋបាល រាជធានី ភ្នំពេញ គឺ ត្រូវ រៀប ការ៉ូឡា នេះ តាម បណ្តោយ សងខាង ផ្លូវ សហព័ន្ធរុស្ស៊ី ដោយ ចាប់ពី ពោធិ៍ចិនតុង រហូតដល់ មន្ទីរពេទ្យ ព្រះ អង្គឌួង ។ ចំពោះ ជំហាន ទី ១ ក្រុមការងារ បាន រៀប ការ៉ូឡា ពី ស្ពាន អាកាស ៧ មករា ( ស្ពាន អាកាស លោកសង្ឃ ) និង រហូតដល់ ពេទ្យ អង្គឌួង ។
សម្រាប់ ពេលនេះ ក្រុមការងារ នេះ បាន កំពុង ធ្វើ សកម្មភាព រៀប ការ៉ូឡា យ៉ាងសកម្ម នៅលើ ចិញ្ចើម មហាវិថី សហព័ន្ធរុស្ស៊ី ផ្នែក ខាងត្បូង ដោយ ចាប់ផ្ដើម ពី ស្ពាន អាកាស ៥ មករា ( ស្ពាន អាកាស តិច ណូ ) ដល់ ស្ពាន អាកាស ផ្សារ ដី ហុយ ខណៈដែល ការរៀបចំ ការ៉ូឡា នៅ ចំហៀង ខាងជើង ផ្លូវ សហព័ន្ធរុស្ស៊ី នេះ ក្រុមការងារ អនុវត្ត សម្រេចបាន ១០០% ហើយ នោះ៕