ភ្នំពេញ ៖ សូមសរសើរទឹកចិត្ត ដ៏ល្អរបស់ ម្ចាស់រថយន្ត សេរីទំនើប RANG ROVER ទោះបីត្រូវ បុរសចំណាស់ម្នាក់ ជិះ ម៉ូតូ Pass App ទៅបុករងការខូខាត ក៏ដោយ ក៏ម្ចាស់រថយន្ត មិនទាមទរសំណង ថែមទាំងផ្តល់លុយចំនួន១០០ដុល្លារ មើលរបួសថែមទៀតផង ព្រោះដោយសារ បុរសជាអ្នករត់កង់បីឥណ្ឌា បានរងរបួស ត្រង់ជើងធ្ងន់ធ្ងរ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ កើតឡើងកាលពីម៉ោង ០៥ ល្ងាច ថ្ងៃ ទី ០៨ ខែ មិ នា ឆ្នាំ ២០២១ នៅ ចំណុច ទីលាន ខាង មុខ សា លម ហោ ស្រប កោះ ពេជ្រ ក្នុង សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន។
ប្រភព ព័ត៌មាន បាន ប្រាប់ ឱ្យ ដឹង ថា មុន ពេល កើតហេតុ មាន រថយន្ត ស៊េរី ទំនើប ម៉ាក RANG ROVER ព័ ណ ទឹកប្រាក់ ពាក់ ស្លាក លេខ ភ្នំពេញ ២AA-៥១៩១ មួយ គ្រឿង ដែល បើកបរ ដោយ បុរស វ័យ ចំណាស់ ម្នាក់ បើក ដើរ លេង កំសាន្ត ក្នុង ល្បឿន យឺត ៗ ក្នុង ទិស ដៅ ពី ជើង ទៅ ត្បូង នៅ ទីលាន ខាង មុខ សា លម ហោ ស្រប កោះ ពេជ្រ ។ ពេល ដែល រថយន្ត មួយ គ្រឿង ខាងលើ កំពុង តែបើ កតិច ៗ នោះ ក៏ ស្រាប់តែ មាន កង់ បី ឥណ្ឌា មួយ គ្រឿង ពណ៌ ស ពាក់ ស្លាក លេខ ភ្នំពេញ ១HP-៧១០៩ ដែល បើកបរ ដោយ បុរស ម្នាក់ វ័យ ជាង ២០ ឆ្នាំ ជិះ តែ ម្នាក់ឯង បើក ចូល មក ក្នុង កោះ ពេជ្រ តាម ច្រក ផ្លូវ ស្ពាន នាគ បោះពួយ ក្នុង ល្បឿន យ៉ាង លឿន មក បុក រថយន្ត ស៊េរី ទំនើប ម៉ាក RANG ROVER មួយ គ្រឿង ខាងលើ ពេញ មួយ ទំហឹង លាន់ឮ តែ ក្ឌាំង រួច ហើយ ក្រឡាប់ ផ្ងារជើង ឡើង លើ បណ្តាល អោយ បុរស ជា អ្នកបើកបរ រង របួស ជើង ខ្លួនឯង យ៉ាងធ្ងន់ធ្ងរ និង ត្រូវ បាន គេ បញ្ជូន ទៅ កាន់ មន្ទីរពេទ្យ ភ្លាមៗបាត់ទៅ៕