តៃប៉ិ៖ លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ បានចុះទៅសួរ សុខទុក្ខ និងពិនិត្យដោយផ្ទាល់ ដើម្បិលើកទឹកចិត្ត ដល់យោធាដែលខិត ខំប្រឹង ប្រែងការពារដែនដីកោះរបស់ខ្លួន ខណៈមហាអំណាចចិន តែព្រមាន ប្រើទ័ព កម្ទេចច្រើនលើកច្រើនសារ ។ នេះបើយោងតាមសារព័ត៌មាន CAN ដែលចុះ ផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ។
ស្ត្រីខ្លាំងរបស់តៃវ៉ាន់រូបនេះ បានថ្លែងក្នុងឱកាសនោះថា ភាពអង់អាចរបស់កងទ័ពគ្រប់រូប បានសម្តែងឲ្យឃើញយ៉ាងច្បាស់នូវ ការប្តេជ្ញាចិត្តដ៏រឹងមាំរបស់កងកម្លាំងប្រដាប់អាវុធតៃវ៉ាន់ ក្នុងការរក្សាការពារអធិបតេយ្យភាពនៃដែនដីយើង ហើយយើងនឹងការពារមិនឲ្យបាត់បង់ទឹកដីដាច់ខាត សូម្បីតែមួយចំអាមនោះឡើយ ។
សូមជម្រាបថា យោធាចិន តែងធ្វើសកម្មភាពនៅក្បែរៗប្រទេសដែនកោះមួយនេះ ដោយសារតែចិនតែងចាត់ទុកថា ដែនកោះនេះត្រឹមជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ ៕