ភ្នំពេញ : ករណីអគ្គិភ័យដែលឆាបឆេះ អគារមន្ទីរសម្រាកព្យាបាល និងសម្ភព ឈាង សេង មួយកន្លែង កាលពីនៅវេលាម៉ោង ១៤និង៣០នាទីរសៀល ថៃ្ង ច័ន្ទ ១០រោជ ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២១ ដែលស្ថិតនៅចំណុចផ្ទះលេខ៣ ផ្លូវបេតុង ក្រុម៩ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែន ជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះឈ្មោះ កិត អរ៉ាឌី ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ : អាជីវករ បានអោយដឹងថា ការឆាប់ឆេះខាងលើនេះបណ្ដាលមកពីការផ្សារដែកធ្លាក់កំទេចធូបបង្ករជាអគ្គិភ័យទើបកើតជាអគ្គីភ័យចំពោះផ្ទះខាងលើជាប្រភេទសំណង់ ផ្ទះល្វែង ( ទំហំ ៨ម៉ែត្រ x ១៦ម៉ែត្រ ) ដោយការខូចខាតសំភារៈ ឆេះបន្ទប់ (ទំហំ ៤ម៉ែត្រ x ៤ម៉ែត្រ ) ខូចខាតសំភារៈដូចជាគ្រែ ចំនួន១, សាឡូុងចំនួន១, ទូរខោអាវចំនួន១, អាសនៈចំនួន១ និងពុំបណ្តាលអោយឆេះរាលដាល់ដល់ផ្ទះអ្នកក្បែរខាងឡេីយនិងមិនមានស្លាប់ មនុស្ស គ្មានរបួស មនុស្ស នោះទេ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានប្រើប្រាស់រថយន្តការិយា ល័យ អគ្គិភ័យ : ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មេីរនឹង ១២ម៉ែត្រ គូប ។