ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឲ្យសារព័ត៌ មាន(Business Cambodia )បានចេញផ្សាយខុសនឹងខ្លឹមសារនៃបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែនា នាយករដ្ឋមន្ត្រីកម្ពុជា ដែលពាក់ព័ន្ធនឹងការធ្វើចត្តាឡីស ត្រូវកែតម្រូវឡើងវិញ ។ នេះបើយោងតាមផេកហ្វេសបុកផ្លូវការរបស់ក្រសួង សុខាភិបាល នៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ ។
ក្រសួងសុខាភិបាលបញ្ជាក់យ៉ាងដូច្នេះថា «សុំកុំសរសេរខុស និងផ្សាយព័ត៍មានខុស ពីបទបញ្ជាររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ សុំធ្វើការកែតម្រូវជាបន្ទាន់ផងណា និងកុំបន្តចែកចាយ ដែលនាំឲ្យមានការភ័ន្តច្រឡំកាន់តែច្រើនឡើង។ អរគុណ» ។ បន្ថែមពីលើនេះក្រសួងសុខាភិបាល មិនឲ្យបន្តចែកចាយនូវព័ត៌មាន ដែលខុស ឆ្គងបែបនេះនោះទេ ដើម្បីជៀសវាងនូវការយល់ច្រឡំលើវិធានការរបស់រាជរដ្ឋា ភិបាល ។
សូមជម្រាបថា ថ្មីៗនេះតាមរយៈសារសម្លេងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថាសម្តេចតេជោ សម្រេចបិទការធ្វើចត្តាឡីស័កនៅតាមព្រំដែន មកធ្វើចត្តាឡីស័កនៅក្នុងខេត្តឬស្រុកកំណើតរបស់ខ្លួនវិញ ៕