ខេត្តកំពង់ឆ្នាំង៖ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ កម្លាំងអធិការនគរបាលក្រុងកំពង់ឆ្នាំងល្បាតពេលយប់នៅតាមចំណុច សំខាន់ៗនឹងគោលដៅ ទីសួនសាធារណះបាន ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ដោយពិនិត្យនឹង ធ្វើតេស្ត(ទឹកនោម) ឃើញមានផ្ទុកសារធាតុញៀន។
ជនសង្ស័យទាំង២នាក់ មានឈ្មោះ សាត ហូ ភេទប្រុស អាយុ៣៦ឆ្នាំ ជាមុខសញ្ញាចាស់ធ្លាប់ជាប់(ពន្ធនាគារ) មានទីលំនៅភូមិទី០៧សង្កាត់ខ្សាម និងឈ្មោះ ឆុង សុខន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិដំណាក់ពពូលសង្កាត់ផ្សារឆ្នាំង។
សមត្ថកិច្ចដកហូតវត្ថុតាង ម៉ូតូ ចំនួន០១គ្រឿង នឹងឧបករណ៍សំរាប់ជក់គ្រឿងញៀនមួយចំនួន៕