មានការបង្ហាញអោយមហាជន ផ្តល់នូវក្តីកង្វល់ជាអនេកនៅ ពេលដែលលេចឭថា ប្រាង្គហោត្រៃយ៍ នៅក្នុងវត្តស្វាយពពែ អាចនឹងកម្ទេចចោល ហើយខ្លះថា គ្រាន់តែជួសជុល។ តើវាសនា ប្រាង្គបែប បុរាណមានវ័យកាលជាច្រើនឆ្នាំ ហើយនោះ នឹងទៅជាអ្វីខណៈប្រាង្គមួយនេះ អាចថាជាសម្បត្តិបេតិកភណ្ឌ ទាក់ទាញ ផ្នែកទេសចរណ៍។
ប្រាង្គហោត្រៃយ៍នេះ មានការហ៊ុព័ទ្ឋសារជាថ្មី កាលពីពេលថ្មីៗនេះ ដែលមានការសង្ស័យថា អាចនឹងវាយកម្ទេច ហើយបង្កអោយអ្នកដឹងរឿងរ៉ាវទាំងនេះ ចង់អោយខាងក្រសួងវប្បធម៌ និង វិចិត្រសិល្បៈជ្រាបអោយបានលឿនបំផុត ដើម្បីទៅអោយទាន់ពេលវេលា មុនពេលមានរូបភាពអ្វីមិនល្អកើតឡើង។ ប្រាង្គបុរាណទាំងនេះ នៅសេសសល់តែ៣ទីតាំង ប៉ុណ្ណោះនៅក្នុងប្រទេសកម្ពុជា ដោយ មាននៅកំពង់ចាម២កន្លែង និងមាននៅរាជធានីភ្នំពេញ១កន្លែង។ លើសពីនេះត្រូវបានអ្នកស្រាវជ្រាវ ចាត់ទុកថាជាឯកសារ និងចាត់ទុកថាជាសម្បត្តិបុរាណដ៍ពិសេស និងសំខាន់ចំពោះជាតិ។
ក្នុងអាក់ខោន ហ្វេសបុកឈ្មោះ សំណាង ឌីណា លើកឡើងថា « ក្រសួងវប្បធម៌បានចេញសេចក្តីបំភ្លឺ
ឯកភាពតាមសំណើរវត្តស្វាយពពែ វាយកំទិចប្រាង្គហោត្រៃមានអាយុកាល៩២ឆ្នាំ សំអាងថាពុកភុយ ចឹងខ្ញំសូមលើកប្រសាសន៍សម្តេចតេជោ រំលឹកដល់ក្រសួងវប្បធម៌ ហើយស្តាប់ប្រសាសន៍សម្តេចផង សម្តេចតេជោខិតខំណាស់កសាងប្រទេស ថែរក្សាសំណង់ចាស់ចាប់ពីអាយុ៥០ឆ្នាំឡើងទៅ ចុះហេតុអីបានទៅជាមន្ត្រីក្រោមឱវាទមិនស្តាប់បង្គាប់។
ប្រសាសន៍ សម្តេចតេជោ “*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សំណង់ផ្សេងៗដែលមានអាយុកាលចាប់ពី៥០ឆ្នាំឡើងទៅ ត្រូវប្រឹងប្រែងរក្សា។
“* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងឱ្យនាំគ្នាថែរក្សាស្ពានថ្មនៅមុខសាលាខេត្តបាត់ដំបង ដែលមានអាយុជាង១០០ឆ្នាំផងដែរ ដោយមិនត្រូវវាយចោលនោះឡើយ។”
នេៈជាកាតលើកឡើង ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា ដោយជោគជ័យមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)។ ដកស្រង់ពី ”កម្ពុជាទស្សនៈថ្មី”
ក្រសួងវប្បធម៌ បានភ្លេចប្រសាសន៍សម្តេចតេជោហើយ? ចឹងបានជាបំភ្លឺហើយ និងPost ចឹងសូមមើលComments មហាជនផង ។ ខ្ញុំជាពលរដ្ឋខ្មែរម្នាក់ ក៏ដូចមហាជនទូទាំងប្រទេសមានតែពាក្យសោកស្តាយ ហើយខ្មាស់ប្រទេសជិតខាងណាស់ ។ មានតែឈប់ធ្វើសិក្ខាសាលាស្តីអំពីការថែរក្សាសំណង់បូរាណនៅតាមវត្តអារាមទៅ ខ្មាស់ក្មេងជំនាន់ក្រោយណាស់»៕