ខេត្តសៀមរាប ៖ ពីតជាគួរអោយអាសូរ ស្ត្រីជាកម្មកររើសគ្រាប់ស្វាយចាន់ទី ម្នាក់ បានស្លាប់យ៉ាអាណោចអាធ័ម ក្រោយពីបានអាំងគីង្គក់ ទាំងពង ទៅហូបជាមួយបាយ បណ្តាលអោយពុល ក្អួតចង្អោរ រហូត ស្លាប់ នៅភូមិត្រពាំងថ្ម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។
សមត្ថកិច្ចបានមូលដ្ឋានបានអោយដឹងថា ជនរងគ្រោះឈ្មោះ ស្រេង ភារម្យ អាយុ៤០ឆ្នាំ ស្រុកកំណើត ភូមិអណ្ដូងឡឹង ឃុំថ្មពួន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិបឹងង៉ត ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបាននាំគ្នាដើររើសគ្រាប់ស្វាយចាន់ទីឲ្យឈ្មោះ សុក ហុង ជុំគ្នានៅពេលកំពុងតែរើស ស្រាប់តែជនរងគ្រោះមានសភាពក្អួតចង្អោរ ខ្លួនក៏នាំជនរងគ្រោះមកខ្ទម ដែលពួកគេស្នាក់នៅ ហើយក៏រាយការណ៍ប្រាប់ថៅកែ ពេលនោះ ថៅកែបានបបួលទៅមន្ទីរពេទ្យ តែជនរងគ្រោះបានប្រាប់ថា មិនទៅទេព្រោះខ្លួនប្រហែលជាពុលពងគីង្គក់ ដោយព្រឹកមិញ បានហូបខ្នប់ពងគីង្គក់ជាមួយបាយ តែពេលនេះក្អួតចេញមកអស់ហើយសម្រាកបន្ដិចលែងអីហើយ។ ឃើញដូចនោះ អ្នកទៅរើសគ្រាន់ស្វាយចន្ទី ជាមួយបានទៅយកក្រូចឆ្មារ លាយជាមួយស្ករសឲ្យផឹក បន្ទាប់មកជនគ្រោះបានទៅដេកសម្រាកលើដីក្បែរគល់ដូង ចំណែកខ្លួនក៏ទៅហៅប្រជាការពារភូមិឲ្យមកជួយមើល ពេលជនរងគ្រោះកំពុងតែដេកៗ ស្រាប់តែជនរងគ្រោះមានសភាពខាំសង្កៀរធ្មេញ ហើយដាច់ខ្យល់ស្លាប់តែម្ដង៕