មានការបង្ហាញអោយមហាជន ផ្តល់នូវក្តីកង្វល់ជាអនេកនៅ ពេលដែលលេចឭថា ប្រាង្គហោត្រៃយ៍ នៅក្នុងវត្តស្វាយពពែ អាចនឹងកម្ទេចចោល ហើយខ្លះថា គ្រាន់តែជួសជុល។ តើវាសនា ប្រាង្គបែប បុរាណមានវ័យកាលជាច្រើនឆ្នាំ ហើយនោះ នឹងទៅជាអ្វីខណៈប្រាង្គមួយនេះ អាចថាជាសម្បត្តិបេតិកភណ្ឌ ទាក់ទាញ ផ្នែកទេសចរណ៍។
ប្រាង្គហោត្រៃយ៍នេះ មានការហ៊ុព័ទ្ឋសារជាថ្មី កាលពីពេលថ្មីៗនេះ ដែលមានការសង្ស័យថា អាចនឹងវាយកម្ទេច ហើយបង្កអោយអ្នកដឹងរឿងរ៉ាវទាំងនេះ ចង់អោយខាងក្រសួងវប្បធម៌ និង វិចិត្រសិល្បៈជ្រាបអោយបានលឿនបំផុត ដើម្បីទៅអោយទាន់ពេលវេលា មុនពេលមានរូបភាពអ្វីមិនល្អកើតឡើង។ ប្រាង្គបុរាណទាំងនេះ នៅសេសសល់តែ៣ទីតាំង ប៉ុណ្ណោះនៅក្នុងប្រទេសកម្ពុជា ដោយ មាននៅកំពង់ចាម២កន្លែង និងមាននៅរាជធានីភ្នំពេញ១កន្លែង។ លើសពីនេះត្រូវបានអ្នកស្រាវជ្រាវ ចាត់ទុកថាជាឯកសារ និងចាត់ទុកថាជាសម្បត្តិបុរាណដ៍ពិសេស និងសំខាន់ចំពោះជាតិ។
នៅលើផេកមួយឈ្មោះ « Amazing Cambodia » បានសរសេរបង្ហោះកាលពីថ្ងៃទី៣ មិនា ឆ្នាំ២០២១មុននេះថា ( ទិដ្ឋភាពចុងក្រោយដ៏គួរឲ្យស្រងេះស្រងោចនៃហោត្រៃបុរាណអាយុកាល៩២ឆ្នាំ ជាព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លានៃព្រះរាជវង្សពីអតីតកាលព្រះនាម “សិង្ហរាថាវេត ” ស្ថាបនាឡើងក្នុង ព.ស. ២៤៧២ ត្រូវនឹង គ.ស.១៩២៩ កណ្តាលក្រុងភ្នំពេញ ដែលកំពុងត្រូវបានរុះរើឈានទៅរកការបាត់បង់។ ការបណ្តោយឲ្យវិនាសបេតិកភណ្ឌមួយនេះគឺជាការបាត់បង់ប្រភេទរចនាបថស្ថាបត្យកម្មសាសនាដ៏កម្រមួយដែលស្ទើរតែគ្មានសេសសល់ទៀតឡើយនៅប្រទេសកម្ពុជាសព្វថ្ងៃ។ ស្ថាបត្យកម្មនេះខុសពីកំពូលអគារសាសនាធម្មតា ត្រង់មានកំពូលខាងលើបំផុត ៥ ដែលតាមអត្ថន័យសាសនាគឺ កំពូលខ្ពស់ជាងគេនៅចំកណ្តាលតំណាងឲ្យភ្នំព្រះសុមេរុ ឯកំពូលតូចៗទាំង៤នៅព័ទ្ធជុំវិញតំណាងទ្វីបទាំងបួន រួមមាន ឧត្តរកុរុទ្វីប ជម្ពូទ្វីប អបរគោយានទ្វីប និង បុព្វវិទេហទ្វីប )៕