ខេត្តកំពង់ធំ ៖ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណដ៏រន្ធត់មួយ រវាងរថយន្តបែនដឹកដី រ៉េចង្កូតទៅបុករថយន្តសាំងយ៉ុងដឹកអ្នកដំណើរ បណ្តាលអោយ មនុស្ស៥នាក់ស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ និង១០នាក់ទៀត រងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើង កាលពីល្ងាចថ្ងៃទី០៣ ខែមិនាឆ្នាំ២០២១ តាមបណ្តោយផ្លូវលេខ៦ ផ្លូវអាស៊ានវាងផ្សារកំពង់ថ្ម ស្ថិតភូមិទួលសង្កែ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តពង់ធំ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា: មុនពេលកើតហេតុគេឃើញរថយន្តសាំងយ៉ុងចេញពីត្បូងទៅជើង ឯរថយន្តបែនចាក់ដីអស់ ចេញពីជើងទៅត្បូងទិសដៅច្រាស់គ្នា ខណៈ នោះក៏រ៉េចង្កូតទៅបុករថយន្តសាំងយ៉ុងពេញទំហឹងតែម្តង។
ប្រភពដដែលបន្តថា ជនរងគ្រោះ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ទី១-ជនរងគ្រោះជាអ្នកបើកបររថយន្តសាំងយ៉ុង ឈ្មោះ តិច ចាន់វាសនា ភេទប្រុសអាយុ៤៣ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ មានទីលំភូមិវាល ឃុំសាន់គរ ស្រុកំពង់ស្វាយ ខេត្តកំពង់ធំ ។ ទី២- អ្នកបើកបររថយន្តបែនដឹកដី ឈ្មោះ ឃួង ស្រ៊ាន់ ភេទប្រុសអាយុ ២៥ឆ្នាំ មានទីលំនៅភូមិ ស្រឡៅតូង ឃុំបល្ល័ង្គស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ទី៣-នារីរងគ្រោះឈ្មោះ ម៉េត សៀងលួន អាយុ៣១ មានទីលំនៅភូមិវាលឃុំសាន់គរ ស្រុកកំពង់ ស្វាយ ខេត្តកំពង់ធំ បានស្លាប់នៅកើតហេតុហើយនារីគ្រោះគ្រោងនិងរៀបការ នៅថ្ងៃ អាទិត្យ ទី០៧ ខែមិនាខាងមុខនេះ។ ទី៤- កុមារតូចអាយុប្រមាណ១ខួបបានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីពេទ្យបង្អែកបារាយណ៍ សន្ទុក។ ទី៥-ក្មេងស្រីម្នាក់ទៀតស្លាប់បន្ទាប់ពីមន្ទីពេទ្យបង្អែកបារាយណ៍ សន្ទុក។ រីឯអ្នករងរបួសធ្ងន់ប្រុសស្រីចាស់ក្មេង១០នាក់ដឹកបញ្ជូនយកទៅសង្រ្គោះនៅមន្ទីពេទ្យខេត្តកំពង់ធំ និងខ្លះទៀតយកទៅសង្រ្គោះទីក្រុងភ្នំពេញ។
សូមបញ្ជាក់ផងដែរថាអ្នករងរបួសធ្ងន់ទាំង១០ នាក់ខាងលើនេះ ភាគច្រើនបែកប្រអប់ជើង បាក់ភ្លៅ និងបាក់ស្មងជើង៕