ភ្នំពេញ ៖ ពិតជារឿង ដែលមិននឹកស្មានថា អាចកើតឡើងបាន គ្រាន់តែ ទំនាស់ពាក្យសម្ដីបន្តិចបន្តួច ក្នុងវង់ផឹកស៊ី លោកឪពុកក្មេក ឈានដល់ យកកាំបិតចាក់ទៅលើកូនប្រសារ ប្រុស បណ្តាលអោយ ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ។
បើតាមការរៀបរាប់ពីក្រុមគ្រួសារ គឺនៅវេលាម៉ោង១១យប់ ថ្ងៃ២ ខែមីនា ឆ្នាំ២០២១ នៅត្រង់ចំណុចអូឈើទា ភូមក្រាំងដីស សង្កាត់ព្រះបាទ ខេត្តស្ទឹងត្រែង មានការផឹកស៊ីជុំគ្នា រវាងបងប្អូន នៅក្នុងភូមិ ក្នុងនោះក៏មានឪពុកក្មេក និងកូនប្រសារ ចូលរួមដែរ ប៉ុន្តែផឹកស៊ីបានមួយសន្ទុះ មិនដឹងជាមានមូលហេតុអ្វី បានកើតទៅជាទំនាស់ពាក្យសម្ដីកើតឡើង រវាងឪពុកក្មេក និងកូនប្រសារ រហូតដល់ឈានចាក់សម្លាប់គ្នាយ៉ាងសាហាវបែបនេះ។
បន្ទាប់ពីសម្លាប់កូនប្រសាររួចហើយ ឪពុកបានរត់គេចខ្លួនបាត់ស្រមោល ឥឡូវនេះកម្លាំងសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវនិងតាមរកចាប់ជនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់៕