ខេត្តកំពង់ស្ពឺ ៖ ពិតជាមិនរៀងចាលមែន ធ្លាប់ ជាប់គុក ចំនួន ២ លើក រយៈពេល ១២ ឆ្នាំ មកហើយ ចេញមកមិន កែខ្លួន នៅតែឆ្លៀតលួច សមត្ថកិច្ចនៅតែតាមចាប់ ញាត់គុក ជាលើកទី៣ បានសម្រេច។
មុខសញ្ញា ដែល ឃាត់ខ្លួន នោះ មានឈ្មោះ កែវ ឈឺ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ នៅ ភូមិ ក្រាំង ពល ទេព សង្កាត់រ ការ ធំ ក្រុង ច្បារមន ជា មុខសញ្ញា ចាស់ ធ្លាប់ ជាប់ ពន្ធនាគារ ចំនួន ០២ លើក រួច មក ហើយ ពីបទ លួច មាន ស្ថាន ទម្ងន់ ទោស ដោយ ជាប់គុក អស់ រយៈពេល ១២ ឆ្នាំ។
សមត្ថកិច្ចនគរបាល ក្រុង ច្បារមន បាន ឲ្យ ដឹង ថា កាលពី យប់ ថ្ងៃ ទី ០២ ខែ មីនា ឆ្នាំ ២០២១ មាន ករណី ចោរ ចូល គាស់ លួស សំណាញ់ ដែក ចូល លួច ទ្រព្យសម្បត្តិ របស់ ប្រជាពលរដ្ឋ នៅ ភូមិ ពាណិជ្ជកម្ម សង្កាត់រ ការ ធំ ក្រុង ច្បារមន ខេត្តកំពង់ស្ពឺ ដែល បង្ក ឡើង ដោយ ជនសង្ស័យ មិន ស្គាល់មុខ និង ចំនួន។ នគរបាល បន្តទៀតថា ក្រោយពី ទទួល ពាក្យបណ្ដឹង ពី ពលរដ្ឋ កម្លាំង នគរបាល ប៉ុស្តិ៍ ន រដ្ឋបាល រកា ធំ សហការ ជា ជំនាញ នគរបាល យុត្តិធម៌ ក្រុង ច្បារមន ធ្វើការ ស្រាវជ្រាវ ឈាន ដល់ កំណត់ បាន មុខសញ្ញា ជនសង្ស័យ រួច ឃាត់ខ្លួន តែ ម្តង។
ក្រោយ ឃាត់ខ្លួន សមត្ថកិច្ច ដកហូតបាន ម៉ូតូ មួយ គ្រឿង ម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ ស្លាក លេខ កំពង់ស្ពឺ 1G-7224 ដែល ជនសង្ស័យ យក មក លាក់ ទុក នៅ ក្នុង ព្រៃ ក្បែរ ថ្នល់ រទេះភ្លើង ក្រោយ ដីឡូត៍មួយកន្លែង។
បច្ចុប្បន្ន សមត្ថកិច្ច ជំនាញ បាន កសាង សុំ ណុំ រឿង ចាត់ការ តាម នីតិ វិធី ច្បាប់៕