ខេត្តកំពង់ចាម ៖ អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានចុះបង្ក្រាបករណីរំលោភសេពសន្ថវៈ ដោយឃាត់ខ្លួន យុវជនម្នាក់ នៅចំណុចច្រាំងទន្លេ ស្ថិតក្នុងភូមិព្រែករលួស ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី០២ ខែមិនា ឆ្នាំ២០២១។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួនឈ្មោះ លូង ដាវី អាយុ២២ឆ្នាំ ជាតិខ្មែរ នៅភូមិឃុំកើតហេតុ ដែលបានរំលោភឈ្មោះ ម សល ភេទស្រី អាយុ១៦ឆ្នាំ បានសម្រេច កាលពីថ្ងៃទី០១ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទី។
បច្ចុប្បន្ន ឈ្មោះ លូង ដាវី បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ការឃាត់ខ្លួននេះដែលបានធ្វើឡើងដោយមានការសម្របសម្រួល និងបញ្ជាដោយផ្ទាល់មាត់ពីលោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕