ខេត្តសៀមរាប ៖ បុរសជាប្ដីម្នាក់ បានសម្រេចចិត្តចងក សម្លាប់ ខ្លួនចោលប្រពន្ធនិងកូន។ ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នៅចំណុច ភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ។
យោងតាមរបាយការណ៍ របស់សមត្ថកិច្ច ស្រុកស្វាយលើឱ្យដឹងថា បុរសរូបនេះ ឈ្មោះ ធត់ ធិញ អាយុ២៧ឆ្នាំ រស់នៅភូមិឃុំខាងលើ។
តាមការបញ្ជាក់របស់អ្នកស្រី ទីង សំណាង អាយុ២៦ឆ្នាំ ជាប្រពន្ធជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ប្តីរបស់ខ្លួនបានទិញស្រា ស មកផឹកតាំងពីព្រឹក ពេលស្រវឹងក៏មករករឿងខ្លួន ជាប្រពន្ធ រួចក៏ឡើងទៅដេកនៅលើផ្ទះ។ បន្ទាប់មកអ្នកស្រី ក៏បាននាំកូនទៅលេងផ្ទះអ្នកជិតខាង លុះពេលត្រឡប់ មកផ្ទះវិញ ក៏ឃើញប្ដី ចងក ស្លាប់បាត់ទៅហើយ។
បើតាមការសន្និដ្ឋាន របស់មន្ត្រីជំនាញបច្ចេកទេស ក្រោយពិនិត្យសាកសពរួច គឺឃើញថា សព ពិតជាស្លាប់ដោយសារ ការ ចងក ពិតប្រាកដមែន ហើយក៏បានប្រគល់ សាកសពជូនសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី៕