បន្ទាយមានជ័យ៖ ក្ដៅៗ ជនសង្ស័យជាជនជាតិចិន បានធ្វើសកម្មភាព អារក សម្លាប់នារីជនជាតិខ្មែរ ម្នាក់ក្នុងបន្ទប់ជួល ក្បែរពេទ្យ នាគទិព្វ២ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៨ យប់ថ្ងែទី០២-ខែមីនា ឆ្នាំ២០២១ ។
យោងតាមប្រភពព័ត៌មានមួយបានឱ្យដឹងមុននេះថា ស្រី្តរងគ្រោះ មានឈ្មោះ ហួន ស្រី អាយុ២២ឆ្នាំ ជាបុគ្គលិកបំរើការងារក្នុងកាស៊ីណូមួយម្តុំនាគទិព្វ២ ផ្នែក SlotSuper Machine ។
ប្រភពដដែលបានបន្តថា នាងប្រហែលបានស្លាប់តាំងពីព្រឹកមកម្ល៉េះ ព្រោះល្ងាចហើយទើបដឹង ពេលមានមនុស្សទៅគោះទ្វារបន្ទប់ជួលនោះ ។
ពេលនេះកម្លាំងសមត្ថកិច្ចកំពុងតែចោមរោមនិងធ្វើការជាបន្តបន្ទាប់ដើម្បីបញ្ជាក់ពីការស្លាប់របស់នារីរងគ្រោះ និងផ្ដន្ទាទោសជនសង្ស័យទៅតាមផ្លូវច្បាប់ ។