ភ្នំពេញ ៖ ជនជាតិបរទេសម្នាក់ ដេកស្លាប់នៅក្នុង សណ្ឋានគារ ហាយលៀងមីងជូ ស្លាប់ដោយសារប្រចាំកាយ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យនៅវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២១ ផ្លូវលេខ៥៦កែ២៧៨ ជាន់ទី១០ ក្នុងសង្កាត់បឹងកឹងកង១ ខណ្ឌបឹងកេងកង។
ជនរងគ្រោះខាងលើមានអាយុប្រហែងជាង៥០ឆ្នាំ ជាជនជាតិ អាមេរិចកាំង ប្រុសម្នាក់ មិនទាន់ស្គាល់អត្តញ្ញាណ។
បើតាមប្រភពពត៍មានពី បានប្រាប់ថាមុនកើតហេតុបានជនរងគ្រោះទ ខាងលើបានដេកនៅក្នុង សណ្ឋានគារ ហាយលៀងមីងជូ ដែររូបគាត់បានជួលស្នាក់កើតហេតុខាងលើលុះដល់ព្រឹកឡើងរហូតមកដល់ល្ងាច ដេកយូរពេកដោយមិនឃើញងើបចុះមកក្រោយដូររាល់ដងក៏ត្រូវម្ចាស់ សណ្ឋានគារ ហាយលៀងមីងជូ បានដើរទៅគោះទ្វា ដាស់តែមិនងើបសោះក៏មានការសង្ស័យទើបយកសោរមកចាក់ ទើបម្ចាស់ សណ្ឋានគារ ហាយលៀងមីងជូ ក៏បានរត់ទៅប្រាប់សន្តិសុខហើយក៏មកប្រាប់សមត្ថកិច្ចមូលដ្នាន។
បើតាមនគរបាលបានបញ្ជាក់ថាពិតប្រាកដជាមានបុរស ជាជនជាតិបរទេសបានស្លាប់ ខាងលើមែនទើបចុះមកត្រួតពិនិត្យនិងសហការជាមួយការិយាល័យបច្ចេកទេសកោសល្យវិច្ឆ័យស្នងការរាជធានីភ្នំពេញ តាមសន្និដ្ឋានរបស់លោកឧកញ៉ាវិជ្ជបណ្ឌិត នង សុវណ្ណរត្ន័ គ្រួពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ជនរងគ្រោះស្លាប់ដោយសារប្រចាំកាយ(ជំងឺដាច់សសៃឈាម)។
សពត្រូវបានយកទៅរក្សាទុកនៅវត្តទឹកថ្លា រងចាំទំនាក់ទំនងទៅខាងស្ថានទូតស្វែងរកគ្រួសារតាមក្រោយទៀត៕