ខេត្តកំពង់ឆ្នាំង ៖ យុវជន២នាក់ត្រូវបានសម្ថកិច្ចឃាត់ខ្លួន ក្រោយពីនាំគ្នា ចូលទៅលួចទូរស័ព្ទ ដែលគេកំពុងសាកថ្ម ចោលក្នុថតូបកាត់សក់ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នៅភូមិព្រែករាំង ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង២នាក់ មានឈ្មោះ ស្រឿង សុភាព អាយុ១៤ឆ្នាំ មានទីលំនៅភូមិស្រះពោធិ៍ ឃុំភ្នំបាត ស្រុកពញ្ញាឮ ខេត្តកណ្ដាល និង ឈ្មោះភឿន ទិត្យ អាយុ១៤ឆ្នាំ រស់នៅភូមិខ្សាម សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។ ពួកគេបានចូលទៅយកលួចទូរស័ព្ទមួយគ្រឿង ម៉ាក់OPPO របស់ឈ្មោះ ប៉ា លី ភេទប្រុស អាយុ១៨ឆ្នាំ ដែលដាក់ បញ្ចូលថ្មចោលនៅក្នុងតូបកាត់សក់ខាងលើ តែត្រូវម្ចាស់ឃើញទាន់ ក៏ដេញចាប់ដណ្ដើមយកបានមកវិញ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ រួមទាំងវត្ថុតាង កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋានខេត្តចាត់ការបន្តតាមផ្លូវច្បាប់៕