• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Friday, May 20, 2022
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home ព័ត៌មានជាតិ

កម្ពុជា បង្ហាញពីការខកចិត្ត ចំពោះរបាយការណ៍របស់ UN ស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា

by Pich News
02/03/2021
in ព័ត៌មានជាតិ
0
កម្ពុជា បង្ហាញពីការខកចិត្ត ចំពោះរបាយការណ៍របស់ UN ស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា
45
SHARES
212
VIEWS
Share on FacebookShare on Twitter

ភ្នំពេញ ៖ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាតិ (UN) នា ទីក្រុងហ្សឺណែវ បានបង្ហាញពីការ ខកចិត្ត ចំពោះរបាយការណ៍របស់អង្គការសហប្រជាជាតិ( UN ) ស្តីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។

យោងតាមបទអន្តរាគមន៍របស់ឯកឧត្តម អាន សុខខឿន ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា នាសម័យប្រជុំ លើកទី៤៦នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា គណៈប្រតិភូកម្ពុជា បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះរបាយការណ៍របស់លោកជំទាវ ឧត្តមស្នងការសិទ្ធិមនុស្សដែលពុំបានដាក់បញ្ចូល នូវការសម្រេចរបស់រាជរដ្ឋាភិបាល កាលពីខែធ្នូកន្លងទៅឱ្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បន្តអាណត្តិប្រតិបត្តិការតទៀត ប៉ុន្តែបែរជាដាក់បញ្ចូលតែការចោទប្រកាន់ ដែលផ្អែកលើរបាយការណ៍តែម្ខាង ទៅវិញ។

ក្នុងន័យនេះ កម្ពុជាសូមស្នើយ៉ាងទទូចឱ្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស គោរពឱ្យបាននូវគោលការណ៍មិនជ្រើសតែ មួយជ្រុង និងមិនធ្វើនយោបាយូបនីយកម្ម ដូចដែលឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតែរ៉េស ធ្លាប់បានអំពាវនាវ។

ឯកឧត្តម ឯកអគ្គរាជទូតបានបន្តថា សេរីភាពសារព័ត៌មានដ៏រស់រវើក បន្តរីកដុះដាលតាមរយៈវត្តមាន នៃប្រព័ន្ធផ្សព្វផ្សាយ បែបប្រពៃណីនិងឌីជីថលជិត ២.០០០ អង្គភាព រួមទាំងប្រព័ន្ធផ្សព្វផ្សាយរិះគន់រដ្ឋាភិបាល ដែលកំពុងដំណើរការ ដោយគ្មានការ ត្រួតពិនិត្យទុកជាមុន។ កម្ពុជាគាំពារអ្នកសារព័ត៌មានដែលធ្វើការប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ មិនរំលោភសិទ្ធិអ្នកដទៃ និងមិនបំភ្លៃការពិត។ គណនីហ្វេសប៊ុកចំនួនជិត១២ លាន ស្មើនឹង ៧០ % នៃចំនួនប្រជាជនកម្ពុជាសរុប បានបន្តបញ្ចេញនូវ ទស្សនៈតិះទៀនដោយសេរី និងដោយផ្ទាល់ ចំពោះកិច្ចការ និងសេវាសាធារណៈរបស់រដ្ឋាភិបាល ។

ឯកឧត្តមឯកអគ្គរាជទូតបន្តទៀតថា ចំពោះការចោទប្រកាន់ថា លំហសង្គមស៊ីវិលត្រូវបានរឹតត្បិត គឺមិនត្រឹមត្រូវទេ ព្រោះវត្តមាន អង្គការសង្គមស៊ីវិលចុះបញ្ជីជិត៦.០០០ កំពុងប្រតិបត្តិការប្រកបដោយថាមវន្ត និងគ្មានការបង្អាក់រំខាន ហើយបាននិងកំពុង បោះពុម្ពផ្សាយរបាយការណ៍និងបញ្ចេញទស្សនៈរិះគន់រដ្ឋាភិបាលជាប្រចាំ និងឥតស្រាកស្រាន្ត។ ភាពជាដៃគូកាន់តែជិតស្និទរវាងរដ្ឋាភិបាលនិងសង្គមស៊ីវិលក៏ត្រូវបានលើកតម្កើងតាមរយៈយន្តការពិគ្រោះយោបល់ជាទៀង ទាត់។ បាតុកម្មខុសច្បាប់ ឬបាតុកម្មស៊ីឈ្នួលដែលដាក់សម្ពាធលើប្រព័ន្ធតុលាការ ឬរំខានដល់សណ្តាប់ធ្នាប់សាធារណៈ ពុំមែនជាការអនុវត្តសិទ្ធិសេរីភាព ប្រមូលផ្ដុំដោយសន្តិវិធី ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញឡើយ។

ឯកឧត្តមឯកអគ្គរាជទូតបានគូសបញ្ជាក់ថា រាល់វិធានការផ្លូវច្បាប់និងរដ្ឋបាលទាំងអស់សុទ្ធសឹងតែត្រូវបានអនុវត្ត នៅក្នុង ព្រំដែននៃច្បាប់។ ម្យ៉ាងទៀត រាល់ការចោទប្រកាន់ផ្សេងៗដែលត្រូវបានបញ្ជូនទៅតុលាការ គឺពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ និងការរំលោភរដ្ឋធម្មនុញ្ញ។ចុងចោទមានឱកាសពេញលេញចូលរួមសវនាការ និងដាក់ភស្តុតាងដោះបន្ទុក ដែលជាផ្នែកមួយនៃ សិទ្ធិទទួលបាននូវការជំនុំជម្រះស្របតាមច្បាប់។ ឯកឧត្តមឯកអគ្គរាជទូតបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បន្តប្តេជ្ញា ធានានូវការអនុវត្តរាល់សិទ្ធិនិងសេរីភាពមូលដ្ឋានក្នុងក្របខ័ណ្ឌនៃនីតិរដ្ឋ៕

Previous Post

នាំគ្នាចូលទៅលួចទូរស័ព្ទ គេកំពុងសាកថ្ម ក្នុងតូចកាត់សក់ តែរត់មិនរួច ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់

Next Post

អ្នកកំពុងធ្វើចត្តាឡីស័កនៅ ភ្នំពេញ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ទទួលបានការឧបត្ភមជា ថវិកាចំនួន៣០ម៉ឺនរៀល និងអង្ករ២០គីឡូក្រាម

Related Posts

សម្តេចតេជោ នឹងខកខាន ពិធី បុណ្យ ៧ថ្ងៃ សម្តេច ហ៊ុន ណេង ដោយសារ សម្តេចតេជោ ត្រូវ ចាកចេញទៅចូលរួមប្រជុំអាស៊ាន-អាមេរិកនៅវ៉ាស៊ីនតោន
ព័ត៌មានជាតិ

សម្តេចតេជោ នឹងខកខាន ពិធី បុណ្យ ៧ថ្ងៃ សម្តេច ហ៊ុន ណេង ដោយសារ សម្តេចតេជោ ត្រូវ ចាកចេញទៅចូលរួមប្រជុំអាស៊ាន-អាមេរិកនៅវ៉ាស៊ីនតោន

10/05/2022
214
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនថា៖ កម្លាំងបរមាណូត្រូវតែត្រៀមលក្ខណៈជានិច្ច
ព័ត៌មានជាតិ

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនថា៖ កម្លាំងបរមាណូត្រូវតែត្រៀមលក្ខណៈជានិច្ច

27/04/2022
213
វត្តមានសម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលនៅជប៉ុននឹងផ្តល់ផ្លែផ្កាធំធេងជូនប្រជាជនកំពុងរស់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក
ព័ត៌មានជាតិ

វត្តមានសម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលនៅជប៉ុននឹងផ្តល់ផ្លែផ្កាធំធេងជូនប្រជាជនកំពុងរស់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក

23/04/2022
213
សិស្សនិស្សិត ប្រជាពលរដ្ឋខ្មែរនៅជប៉ុន ច្រើនកុះករនាំគ្នាមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ វត្តមានអញ្ជើញដល់ប្រទេសជប៉ុន របស់សម្តេចតេជោ ហ៊ុន សែន និងប្រតិភូកម្ពុជា
ព័ត៌មានជាតិ

សិស្សនិស្សិត ប្រជាពលរដ្ឋខ្មែរនៅជប៉ុន ច្រើនកុះករនាំគ្នាមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ វត្តមានអញ្ជើញដល់ប្រទេសជប៉ុន របស់សម្តេចតេជោ ហ៊ុន សែន និងប្រតិភូកម្ពុជា

22/04/2022
218
ធនាគារ ព្រីនស៍ ម.ក បានបោះទុនវិនិយោគបន្ថែម 35លានដុល្លារលើសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA)
ព័ត៌មានជាតិ

ធនាគារ ព្រីនស៍ ម.ក បានបោះទុនវិនិយោគបន្ថែម 35លានដុល្លារលើសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA)

12/04/2022
212
ចែកគ្នាដឹង! ឆ្នាំនេះ សង្ក្រាន្តចូលមកថ្ងៃទី ១៤ មេសា វេលាម៉ោង ១០:០០ ព្រឹក ទេវតាព្រះនាម កិរិណីទេវី
ព័ត៌មានជាតិ

ចែកគ្នាដឹង! ឆ្នាំនេះ សង្ក្រាន្តចូលមកថ្ងៃទី ១៤ មេសា វេលាម៉ោង ១០:០០ ព្រឹក ទេវតាព្រះនាម កិរិណីទេវី

10/03/2022
238
Next Post
អ្នកកំពុងធ្វើចត្តាឡីស័កនៅ ភ្នំពេញ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ទទួលបានការឧបត្ភមជា ថវិកាចំនួន៣០ម៉ឺនរៀល និងអង្ករ២០គីឡូក្រាម

អ្នកកំពុងធ្វើចត្តាឡីស័កនៅ ភ្នំពេញ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ទទួលបានការឧបត្ភមជា ថវិកាចំនួន៣០ម៉ឺនរៀល និងអង្ករ២០គីឡូក្រាម

Archives

  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • កំសត់ពេកហើយ ! ទម្រាំមានថ្ងៃនេះប្អូនស្រី មាស នីតា កើតពីគ្រួសារលំបាកខ្លាំង មានម្តាយជាអ្នកបោសសំរាមតាមផ្លូវ
  • លោកឧកញ៉ា សម្បត្តិ និងឯកឧត្ត ពេជ្រ ស្រស់ ជួបគ្នាដោយភាពស្និតស្នាលហើយស្វែងយល់អំពីរឿងរ៉ាវមួយចំនួនដែលកើតលើ ប្រុញ
  • សម្តេចតេជោ នឹងខកខាន ពិធី បុណ្យ ៧ថ្ងៃ សម្តេច ហ៊ុន ណេង ដោយសារ សម្តេចតេជោ ត្រូវ ចាកចេញទៅចូលរួមប្រជុំអាស៊ាន-អាមេរិកនៅវ៉ាស៊ីនតោន
  • ភ្ញាក់ផ្អើលខ្លាំង! កូនស្រី នាយ កុយ មកប្រឡងចម្រៀង Cambodian Idol
  • នារីម្នាក់មើលថែសត្វក្រពើ ៦ក្បាលនៅក្នុងផ្ទះដូចកូនអញ្ចឹង ថែមទាំងថាសត្វទាំងគឺជាសត្វចិញ្ចឹមដែល…

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (889)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (667)
  • សន្តិសុខសង្គម (2,078)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (117)
  • បច្ចេកវិទ្យា (30)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (344)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.