ខេតត្តព្រះសីហនុ៖ បុរសម្នាក់បានយកកាំបិតបុ័ងតោ កាប់ប្រហារទៅលើខ្លួនឯង បណ្ដាលឲ្យរងរបួសធ្ងន់ ហើយបានបាត់បង់ជីវិត ខណៈបញ្ជូនទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកកំពង់សិលា។ អំពើអត្តឃាតនេះ បានកើតឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ឃួន បូរ៉ា អាយុ២៦ឆ្នាំ ( មានជំងឺសរសៃប្រសាទប្រចាំកាយ) ។ ជនរងគ្រោះបានប្រើកាំបិតបុ័ងតោ កាប់ក្បាលរបស់ខ្លួន បណ្តាលឱ្យរងរបួសធ្ងន់។ ភ្លាមៗនោះ ក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល។ ប៉ុន្ដែជាអកុសល ដោយសាររងរបួសធ្ងន់ពេក ទើបធ្វើឲ្យជនរងគ្រោះដាច់ខ្យល់ស្លាប់ នៅវេលាម៉ោង៤ និង៤០នាទីទៀបភ្លឺ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើកំណត់ហេតុ ប្រគល់សាកសពរបស់ជនរងគ្រោះទៅក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕