ភ្នំពេញ: ផ្ទះឈើលើថ្មក្រោមមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះទទាំងស្រុង បង្ករមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនិង កម្លកម្លាំងសមត្ថកិច្ចចចេះជួយអន្តរាគមន៍បាញ់ពន្លត់ ទាន់ពេលវេលាមិនបានរាលដាលដល់ផ្ទះអ្នកជិតខាង។
អគ្គិភ័យនេះ កើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី រសៀលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិបោះអង្កាញ់ សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ផ្ទះខាងលើជាប្រភេទឈើលើថ្មក្រោម ប្រកក្បឿង តយ៉ាកសង្ក័សី ទំហំ៦គុណ៨ ដោយមានម្ចាស់ឈ្មោះ អ៊ុង ជួន ភេទស្រីអាយុ ៥៧ឆ្នាំ ។ក្នុងហេតុការណ៍ខាងលើ បណ្តាលមានរងរបួសជើង(រលាក)នារីម្នាក់ឈ្មោះអ៊ុង ចន្ធូ អាយុ៣១ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ ។
ប្រត្តិបត្តិការខាងលើប្រើប្រាស់រថយន្តទឹកចំនួន៤គ្រឿង រថយន្តរបស់ការិយាល័យបង្ការនិងពន្លត់អគ្គីភ័យស្នងការនគរបាលរាជធានីភ្នំពេញ ៣គ្រឿងនិងរថយន្តរបស់បុរីប៉េង ហ៊ួត១គ្រឿង។ រលត់ទាំងស្រុងនៅវេលាម៉ោង១និង១០នាទីរសៀលថ្ងៃដដែល ។