បាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្មុំ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានចុះធ្វើការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង។
លោកវរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចក្រុមទី៣២ ស្ថិតក្នុងភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ជាមួយគ្នាទៅនឹងកិច្ចប្រតិបត្តិការនេះដែរសមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់-ឈ្មោះ ឃឺន ឧត្តម ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិកៀនកែស១ ឃុំគោកឃ្មុំ
ស្រុកថ្មគោល ខេត្តបាត់ដំបង។
ជាមួយការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញបានរកឃើញវត្ថុតាងរួមមាន៖
-ថ្មាំញៀនប្រភេទមេតំហ្វេតាមីន(យ៉ាម៉ាWY)ចំនួន ១៨គ្រាប់ ទម្ងន់ ១,៦៧ក្រាម
-ទូរស័ព្ទដៃចំនួន ០១គ្រឿងផងដែរ។
ជនសង្ស័យក្រោយពីឃាត់ខ្លួនយកមកសាកសួរ រហូតមកដល់ពេលនេះត្រូវបានសមត្ថកិច្ចការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតីវិធី៕