ស្វាយរៀង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅ និងកន្លែងកើតហេតុ ខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយរថយន្តមួយគ្រឿងម៉ាក់ Lexus RX300 បើកលឿនដូចហោះទៅបុកទាំងកម្រោល រួចបើកគេចខ្លួនតែសំណាងមិនល្អត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង១៦៖៣៥នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើផ្លូវលេខ៣១៦Dស្ថិតក្នុងភូមិ ព្រៃតាញ៉យ ឃុំ ខ្សែត្រ ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុមានម៉ូតូ ម៉ាកឌ្រីមសង់C125 ឆ្នាំ2016 ពណ៏ ខ្មៅ ពាក់ផ្លាកលេខស្វ.រ 1L-8013 បានធ្វើដំណើរពីទិសខាងជើងមកត្បូងបើកបរដោយឈ្មោះ ទិត សាប៊ូ ភេទប្រុស អាយុ ៦៨ ឆ្នាំភូមិ កោះត្រាច ឃុំ ថ្មី ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង។
ប្រភពបានបន្តទៀតថា៖លុះមកដល់ចំណុចកើតហេតុខាងលើត្រូវរថយន្ត Lexus RX ៣០០ ពណ៌សកាំម៉ៃ ពាក់ស្លាកលេខ ស្វាយរៀង2B-1312បើកបររថយន្តដោយឈ្មោះហែន នឿន ភេទប្រុស អាយុ ៣៤ឆ្នាំមានទីលំនៅភូមិបុស្ស ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀងធ្វើដំណើរពីត្បូងទៅជើងបញ្ច្រាសទិសគ្នាយ៉ាងលឿនក៏រេចង្កូតមកបុកបណ្ដាលឲ្យបុរសខាងលើស្លាប់នៅកន្លែងកើតហេតុតែម្តង។
ក្រោយពីបង្កហេតុរថយន្តបានបើករត់គេចខ្លួនពីកន្លែងកើតហេតុតែត្រូវកម្លាំងសមត្ថកិច្ចឃាត់បានទាំងរថយន្តនិងអ្នកបើកបរ។ បច្ចុប្បន្នសពបានប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។
អ្នកបើកបរនឹងរថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍ខ្សែត្រយើងធ្វើការផ្លុំជាតិការកុលឃើញមាន០,៨៥៥mg/L.គ្រឿងញៀន(គ្មាន)។ មូលហេតុអ្នកបើកបររថយន្តបើកបរប្រើល្បឿនលឿនមិនប្រកាន់ស្ដាំខ្វះការប្រុងប្រយ័ត្ន៕