តាកែវ៖ កម្មករ កម្មការនីជិត ២០នាក់ ដែលបំរើការងារ នៅផ្នែកខ្សែដេរ ក្នុងរោងចក្រ វូណាមិ បានដួលសន្លប់ ដោយសារបញ្ហាសុខភាព កាលពីទី ១២ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅភូមិ សំរោង ឃុំ សូភី ស្រុកបាទី ខេត្តតាកែវ។
អភិបាលស្រុកបាទី លោក ភួន ឈីម បានឱ្យដឹងថា ករណីកម្មករ កម្មការនី ដែល បំរើការ ងារផ្នែក ខ្សែដេរ នៅរោងចក្រ វូណាមី មានអាការៈខ្សោយអស់កម្លាំង បានដួលសន្លប់ជាបន្តបន្ទាប់គ្នាចំនួន ១៨នាក់ ហើយបានបញ្ជូលទៅសម្រាកព្យាបាលនៅ គន្លីនិចឯកជន មូលមិត្តដើមរកា។
លោកអភិបាលស្រុកបានបន្តថា ចំពោះបញ្ហាដែលបណ្ដាលឱ្យដួលសន្លប់នេះ គឺជំហ៊ានដំបូង បាន សន្និដ្ឋានថា មកពីបញ្ហាសុខភាព របស់កម្មករ កម្មការនី ដែលមានអាការៈខ្សោយ និងអស់ កម្លាំង ទើបបណ្ដាលឱ្យដួលសន្លប់បែបនេះ។
សូមជម្រាបថា នៅរោងចក្រ វូណាមី មានកម្មករ កម្មការិនី សរុបចំនួន ១,៤២៥ ប្រុស ១៦១ នាក់ ក្នុងនោះអ្នកធ្វើការជាប់ខ្សែដេរចំនួន ៤៤១នាក់ ហើយអ្នកដួលសន្លប់ចំនួន ១៨នាក់នោះ មាន ប្រុស ២ នាក់ ដែលបានដួលសន្លប់៕