ប្លែកខុសអស់តួសម្តែងផ្សេងៗ ប្រធានសមាគមសិល្បៈ ចន ច័ន្ទលក្ខិណា បើទោះថ្ងៃសែនចូលឆ្នាំចិន អ្នកនាងសែន ជាមួយសាច់ញាតិតែ របៀបឈុតប្រពៃណីចិនគឺមិនគ្រង។ អ្នកនាងស្រាប់តែបង្ហោះរូបឈុត កូនក្រមុំប្រពៃណីខ្មែរបែបរៀបការ។ នេះអាចបញ្ជាក់បានថា បើទោះជាយ៉ាងណាគួរកុំចោលអ្វីដែលខ្លួនមាន។
រូបភាពបង្ហោះ ឈុតប្រពៃណីខ្មែរ បែបកូនក្រមុំនៃថ្ងៃសិរីសួស្តី ដែល តារាសម្តែងចន ច័ន្ទលក្ខិណាហៅមុំ បង្ហោះកាលពីថ្ងៃទី១សែនចូលឆ្នាំចិន ២០២១នេះក្លាយជាការដាស់តឿនមួយនៅក្នុងសង្គមសិល្បៈ។ អ្នកនាងត្រូវបានហ្វេនៗ មួយចំនួនលើកសរសើរអំពីភាពគម្រូ។បើទោះជា នោះជាឱកាសបុណ្យមួយផ្សេងពីជាតិយើង តែគួរកុំចោលអ្វីដែលជា បែបផូរផង់ដែលដូនតារក្សាបាន។ ម្យ៉ាងទៀតយើងឃើញថា អំឡុងបុណ្យចូលឆ្នាំចិន តារាមួយចំនួនពពាក់ពពួនគ្នា ធ្វើរូបភាពគ្រងឈុតបុរាណចិន ឬលក្ខណៈតែងតួជាព្រះនាង។ ការតុបតែងបែបនេះជាការទទួលរូបភាពសិរីសួស្តីឆ្នាំចិន ហើយត្រូវនិងជំនឿដែល អាចថាជាសិទ្ឋិសេរីភាពបុគ្គល។
ក្រៅពីចន ច័ន្ទលក្ខិណា ក៏ឃើញមានតារាស្រីប៉ុន្មានដួងទៀតដែល រំលេចនិងបំផុសចលនាអោយតម្លៃ ប្រពៃណីខ្មែរ មានដូចជា អ្នកនាងស៊ូ ដាណេ អ្នកនាងស៊ុន ណារីម៉ូនីកាជាដើម។ ជាមួយគ្នានេះផងដែរ រដ្ឋាភិបាលនៅតែកំណត់អោយ ស្ថាប័នមន្ទីរ ក្រសួងបំពេញការងារធម្មតា មិនបានកំណត់ជាថ្ងៃឈប់សម្រាក់ឡើយ។